ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
ពត៌មាន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ថៃ បានរៀបចំកិច្ចប្រជុំជាមួយអនុព័ន្ធយោធា មកពីប្រទេសចំនួន៤៧ កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៥ ដើម្បីបង្ហាញពីការតវ៉ារបស់ខ្លួនជុំវិញឧប្បត្តិហេតុ ទាហានជាន់មីននៅតំបន់មុំ៣។ យ៉ាងណា ក្នុងកិច្ចប្រជុំនោះ ថៃបាក់មុខមិនស្ទើរទេ ព្រោះអនុព័ន្ធយោធាដែលចូលរួមបានត្រឹមនៅស្ងៀមមិនមាត់មិនក ហើយកិច្ចប្រជុំនេះក៏មិនទទួលបានដំណោះស្រាយជាក់ស្តែងណាមួយដែរ សម្រាប់ជម្លោះរឿងមីន ព្រោះវាគ្រាន់តែជាការបង្ហាញទស្សនៈម្ខាងរបស់ថៃប៉ុណ្ណោះ ហើយក៏ប្រហែលជាអន្តរជាតិគេស្គាល់ក្រយៅរបស់ថៃដែរ។

ថៃអះអាងថា គោលបំណងធំនៃកិច្ចប្រជុំនេះគឺដើម្បី ពន្យល់ស្ថានការណ៍ និង បង្ហាញព័ស្តុតាងរបស់ខ្លួនទៅកាន់សហគមន៍អន្តរជាតិតាមរយៈអនុព័ន្ធយោធា។ ពួកគេយល់ថា ខ្លួនបានសម្រេចគោលបំណង ដោយបង្ហាញមីន PMN-2 និងអះអាងអំពីមីនថ្មីៗដោយចោទថា កម្ពុជាជាអ្នកដាក់ រំលោភអនុសញ្ញាទីក្រុងអូតាវ៉ា។

មិនមានប្រតិកម្មពីអនុព័ន្ធយោធាណាម្នាក់ទេ សូម្បីតែតំណាងកម្ពុជាក៏នៅស្ងៀមមិននិយាយអ្វីដែរ ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា អន្តរជាតិហាក់មិនជឿថៃឡើយនិងគេស្គាល់ច្បាស់ពីល្បិចលាបពណ៌របស់ជាតិសាសន៍នេះ។

យ៉ាងណា ដោយនិយាយយកល្អកុំឲ្យអាម៉ាស់មុខ អ្នកនាំពាក្យកងទ័ពថៃលោក Winthai Suwaree ​យកលេសដោះសារថា មូលហេតុដែលអនុព័ន្ធយោធាមិនសួរសំណួរគឺព្រោះតែ ពួកគេបានទទួលព័ត៌មានបឋមរួចហើយពីប្រភពផ្សេងៗ។

សូមជម្រាបថា ក្នុងចំណោមអនុព័ន្ធយោធាដែលចូលរួមប្រជុំមានទាំងមកពីប្រទេសធំៗដូចជាចិន រុស្ស៊ី អាល្លឺម៉ង់ ជប៉ុន កាណាដា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសផងដែរ ហើយអ្វីដែលសំខាន់គឺបណ្តាប្រទេសអាស៊ានដូចជាមីយ៉ាន់ម៉ា វៀតណាម ព្រុយណេ ហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលសុទ្ធតែស្គាល់ច្បាស់ពីចរិតខូចរបស់ថៃ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *