ចេញមកទៀតហើយ អាមុខងាប់! មេទ័ពភូមិភាគ២ប្រកាសវាយយកប្រសាទតាក្របី និង តាមាន់ធំកាន់កាប់មុនចូលនិវត្តន៍៥១ថ្ងៃខាងមុខ
ថៃ៖ មេទ័ពភូមិភាគ២ (ប៊ុនស៊ីង ផាតក្លាង) ប្រកាសវាយយកប្រាសាទតាក្របីឲ្យបាន និង បិទប្រាសាទតាមាន់ធំទាំងស្រុងមុនលោកចាកចេញពីតំណែង ៥១ថ្ងៃទៀត។ នេះបើតាមការបញ្ជាក់របស់កាសែតថៃ KHAOSOD ចេញផ្សាយនៅល្ងាចថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០២៥នេះ។
តាមប្រភពដដែលមេបញ្ជាការយោធាភូមិភាគទី២ បានអះអាងថាការស្លាប់បាត់បង់ជីវិតក្នុងចំណោមទាហានកម្ពុជា-ថៃទំនងមានប្រហែលជាង៣០០០នាក់។ លោកថាទាហានថៃបានព្យាយាមវាយនឹងកាន់កាប់ប្រសាទតាក្របីដល់ទៅ ៤ ដងតែទទួលបានការបរាជ័យដោយសារតែនៅទីនោះមានកងកម្លាំងកម្ពុជានៅក្បែរជាប់ប្រសាទជានិច្ចហើយក៏ជាភូមិសាស្រ្តពិបាកវាយលុក។ ផាតក្លាង ថាទាហានថៃព្យាយាមវាយចូល ៤ថ្ងៃជាប់ៗគ្នាបែកចែកចេញជា ១១ ទីតាំងតែនៅតែមិនអាចវាយបានដោយសារតែតំបន់នោះសម្បូរទៅដោយគ្រាប់មីនផ្ទុះ។ លោកថាពេលនេះទាហានថៃកំពុងតែស្ថិតនៅចម្ងាយប្រមាណ ៣០ម៉ែត្រពីប្រាសាទ។
លោកផាតក្លាងថែមទាំងប្រកាសទៀតថានៅសេសសល់ពេល ៥១ ថ្ងៃទៀតមុនចូលនិវត្តន៍លោកនឹងវាយយកប្រសាទតាក្របី និងឈានទៅបិទប្រាសាទតាមាន់ធំទាំងស្រុងឲ្យទាល់តែបាន។ គួរកត់សម្គាល់ថាលោក ប៊ុន ស៊ីង ផាតក្លាងនេះហើយដែលបានប្រកាសបិទប្រាសាទតាមាន់ធំដែលជាប្រាសាទសម្បត្តិរបស់ប្រទេសកម្ពុជា ហើយទាហានថៃបានបើកការវាយប្រហារមកលើកម្ពុជាមុន៕