ហួសហេតុ! ទាហាន​សៀម​​ឯកសណ្ឋាន​ប៉ា​រ៉ា​សៀម បិទផ្លូវមិនឲ្យខ្មែរចូលផ្ទះ (មានវីដេអូ)
ពត៌មាន

ហួសហេតុ! ទាហាន​សៀម​​ឯកសណ្ឋាន​ប៉ា​រ៉ា​សៀម បិទផ្លូវមិនឲ្យខ្មែរចូលផ្ទះ (មានវីដេអូ)

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ទាហាន​សៀម​​ឯកសណ្ឋាន​ប៉ា​រ៉ា​ប្រមាណ​២០​ទៅ​៣០​នាក់​បាន​យក​លួស​បន្លា​មក​ហំ​ព័ទ្ធ​បិតផ្លូវ​ចូល​ផ្ទៈ​ប្រជាពលរដ្ឋ​៣​ទៅ​៤​ខ្នង​និង​ផ្លូវ​ចូល​ច្រក​ណ​ង់​ចាន់​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥​ស្ថិត​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​៖​មាន​ទាហាន​​សៀម​ឯកសណ្ឋាន​ប៉ា​រ៉ា​ប្រមាណ​ជា​២០​ទៅ​៣០​នាក់​មាន​ខ្លៈ​កាន់​អាវុធ​ខ្លៈ​ទៀត​កាន់​លួស​បន្លា​បាន​នាំ​គ្នា​មក​ហំ​ព័ទ្ធ​ផ្ទៈ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣​ទៅ​៤​ខ្នង​ផ្ទៈ​និង​បិតផ្លូវ​មិន​អោយ​ចេញ​.​ចូល​មិន​អោយ​ប្រជាពលរដ្ឋ​ចេញ​.​ចូល​ពិតជា​ជួប​ការ​លំបាក​ដោយ​ទាហាន​ថៃ​រំលោភ​បំពាន់​ទៅ​លើ​អធិបតេយ​ក្យ​ភាព​ពលរដ្ឋ​កម្ពុជា​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​កាលពី​ថ្ងៃ​ទី​២៦ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​កន្លង​ទៅ​ទាហាន​​សៀម​ជា​ច្រើន​នាក់​និង​មាន​គ្រឿងចក្រ​ប្រភេទ​អ៊ែ​ស្កា​ទ័​រ​១​គ្រឿង​បាន​ចូល​វ៉ៃ​កំទិច​ចោល​រោង​និង​ប៉ុស្តិ៍​ច្រករបៀង​ណ​ង់​ចាន់​ ​ខ្ទេច​អស់​២​កន្លែង​នៅ​ច្រក​តំបន់​៥​ និង​ច្រក​ណ​ង់​ចាន់​ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​ដោយឡែក​ល្ងាច​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥​នេះ​មាន​ទាហាន​​សៀម​​ប្រមាណ​២០​ទៅ​៣០​នាក់​ប្រដាប់​ដោយ​អាវុធ​និង​លួស​បន្លា​បាន​ចូល​មក​ហំ​ព័ទ្ធ​ផ្ទៈ​ប្រជាពលរដ្ឋ​ប្រមាណ​៣​ទៅ​៤​ខ្នង​ដែល​មាន​ប្រវែង​ជិត​២០០​ម៉ែត្រ​និង​ជម្រៅ​ពី​កន្លែង​ប៉ុស្តិ៍​ដែល​វ៉ៃ​កំទិច​ចោល​ប្រមាណ​១៦០​ម៉ែត្រ​ហើយ​ទាំង​បិតផ្លូវ​ចេញ​.​ចូល​មិន​អោយ​ប្រជាពលរដ្ឋ​ចេញ​.​ចូល​​ផ្ទះទេ​។

អាជ្ញាធរ​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​៖​ទាហាន​សៀម​ពិតជា​បាន​យក​លួស​បន្លា​មក​ហ៊ុម​ព័ទ្ធ​ផ្ទៈ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ផ្ទៈ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​ភៀសខ្លួន​ចេញ ។ ចំណែក​​ទាហាន​សៀម​បាន​ចូល​មក​រករឿង​និង​អុកឡុក​រាល់ថ្ងៃ​ដែល​ជា​ការ​ព្រួយ​បារ​ម្ម​ទើប​ប្រជាពលរដ្ឋ​ជញ្ជូន​អីវ៉ាន​ចេញ​អស់​ជម្លៀស​ខ្លួន​ចេញ​ដើម្បី​សុវត្ថិភាព​ ព្រោះ​ទាហាន​សៀមចោរឈ្លានពាន​​ពិតជា​រំលោភ​បំពាន​មក​លើ​អធិបតេយ្យភាព​កម្ពុជា​ពិត​មែន​ ។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *