ភ្នំពេញ៖ តារា Bollywood ដ៏ល្បីរបស់ឥណ្ឌា លោក Gagan Malik ដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈទេសចរណ៍កម្ពុជា កាលពីប៉ុន្មានខែមុននេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត ជាមួយក្រុមភ្ញៀវទេសចរឥណ្ឌាជាច្រើន ដើម្បីបន្តជួយផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា។
ការមកដល់ និងការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់កម្ពុជានេះ ត្រូវបានគេដឹងថាបានបង្កជាអារម្មណ៍ឈឺចិត្តចំពោះអ្នកគាំទ្ររបស់លោកនៅប្រទេសថៃមួយចំនួន។
សារលួងលោមពី Gagan Malik ដល់អ្នកគាំទ្រថៃ
ក្រោយទទួលបានដំណឹង ឬឃើញការបង្ហាញអារម្មណ៍ឈឺចាប់បែបនេះពីអ្នកគាំទ្រថៃ លោក Gagan Malik បានសម្រេចចិត្តបង្ហោះសារមួយដែលមានខ្លឹមសារលួងលោម និងពោរពេញដោយការគោរពចំពោះប្រទេសថៃ ដោយលោកបានលើកឡើងថា៖
* “ខ្ញុំសុំទោសដល់អ្នកគាំទ្ររបស់ខ្ញុំ នៅថៃ ប្រសិនបើខ្ញុំមកលេងកម្ពុជានាពេលថ្មីៗនេះ ធ្វើឱ្យអ្នកទំាងអស់ឈឺចាប់”
* “ប្រទេសថៃជាផ្ទះទីពីររបស់ខ្ញុំ ហើយខ្ញុំក៏មានក្តីគោរព និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេសនេះខ្លាំងណាស់…”
សាររបស់តារាសម្តែងឥណ្ឌារូបនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញពីការគោរព និងការដឹងគុណចំពោះប្រទេសថៃ ដែលជាទីកន្លែងមួយដែលលោកមានចំណងជិតស្និទ្ធ និងការស្រឡាញ់ដ៏ជ្រាលជ្រៅ។
គួររំឭកផងដែរថា លោក Gagan Malik គឺជាតារាដ៏ល្បីនៅប្រទេសឥណ្ឌា ជាពិសេសតាមរយៈការសម្ដែងជាតួព្រះពុទ្ធក្នុងខ្សែភាពយន្ត “Sri Siddhartha Gautama” ហើយបច្ចុប្បន្នលោកកំពុងជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ជាពិសេសទីផ្សារទេសចរណ៍ពីប្រទេសឥណ្ឌា៕
សូមទស្សនាវីដេអូខាងក្រោមនេះ