កម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងសន្តិភាព លើជម្លោះព្រំដែនរវាងប្រទេសទាំងពីរជាផ្លូវការ នៅថ្ងៃទី២៦ ខែតុលា នេះ នាក្រៅកិច្ចប្រជុំកំពូលអាស៊ាន។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែរ។







