ជួយស៊ែរកូនខ្មែរ! ដំណឹងល្អ កម្ពុជា កំពុងរៀបចំឯកសារបញ្ចូលភ្នំដា និង អង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក
ពត៌មាន

ជួយស៊ែរកូនខ្មែរ! ដំណឹងល្អ កម្ពុជា កំពុងរៀបចំឯកសារបញ្ចូលភ្នំដា និង អង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

កាលពីព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានជូនដំណឹងពីកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និង អង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។

ជាក់ស្ដែង នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី ១ ស្ដីពីការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និង អង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីសមាភាពនៃក្រសួង និង ស្ថាប័នចំនួន ១១ ដែលមានឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការតំណាងក្រសួងពាក់ព័ន្ធ និង ការចូលរួមពីឯកឧត្ដមគណៈអភិបាលនៃអភិបាលខេត្តតាកែវ។

ក្រសួងបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំសមាសភាពក្រុមកាងារ និង ស្តាប់របាយការណ៍បច្ចុប្បន្នភាពនៃការដាក់បញ្ចូលស្ថានីយភ្នំដា និង អង្គរបុរី ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូនាពេលខាងមុខ៕

ប្រភព ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *