រដ្ឋមន្ត្រីការពារជាតិថៃ ៖ បើការជួបចរចា JBC បរាជ័យ ថៃអាចនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ហើយផ្តល់សិទ្ធិឱ្យមេទ័ពថាត្រូវបិទព្រំដែន ឬយ៉ាងណា
តាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod English នៅប៉ុន្មានម៉ោងមុននេះ លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានថ្លែងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ប្រទេសកម្ពុជាបានទន្ទ្រានចូលដីដែលគ្មានមនុស្សរស់នៅប្រវែង ២០០ ម៉ែត្រ ខណៈប្រទេសថៃបានត្រៀមខ្លួនរួចរាល់ក្នុងការបិទព្រំដែនរបស់ខ្លួន ប្រសិនបើគណៈកម្មការព្រំដែនចម្រុះ (JBC) មិនទទួលបានលទ្ធផល។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិខាងលើបានបន្ថែមទៀតថា ប្រសិនបើការជួបចរចា JBC នៅកម្ពុជាបរាជ័យ នោះប្រទេសថៃអាចនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន (ច្បាប់អាជ្ញាសឹក)។ ប្រសិនបើច្បាប់អាជ្ញាសឹកត្រូវបានដាក់ចេញមែន កិច្ចការងារនឹងប្រគល់សិទ្ធិសម្រេចចិត្តទៅមេទ័ពភូមិភាគទី ២ របស់ថៃ ថាត្រូវបិទព្រំដែនជម្លោះ ឬក៏យ៉ាងណា៕
ប្រភព៖ Khaosod English