ក្តៅៗ! ទីបំផុតច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ-កម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយឯកតោភាគី
ពត៌មាន

ក្តៅៗ! ទីបំផុតច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ-កម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយឯកតោភាគី

នេះបើយោងតាមការឱ្យដឹងតាមរយៈលិខិតមួយរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ផ្ញើជូនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយបានបញ្ជាក់ថា ការបិទច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ-កម្ពុជា បណ្ដោះអាសន្ននេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ។

យោងតាមលិខិតរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ចុះថ្ងៃទី៧ ខែមិថុនា, សេចក្ដីសម្រេចជាឯកតោភាគីរបស់ថៃ យ៉ាងដូច្នេះ ធ្វើឡើងដើម្បីរង់ចាំការចរចាពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជា បានបដិសេធមិនព្រមចរចា ៤ ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៥។

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ក៏បានឱ្យដឹងដែរថា ច្រកតំបន់ ច្រករបៀង នៅតាមបណ្ដាខេត្តនានា ជាប់ព្រំដែនថៃ-កម្ពុជា ក៏នឹងត្រូវបិទជាបន្តបន្ទាប់ផងដែរ។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *