នៅក្មេងៗណាស់! ជនសង្ស័យជាមុខសញ្ញាចាស់និងធ្លាប់ជាប់ពន្ធនាគារ ចំនួន៣នាក់ត្រូវសមត្ថកិច្ចក្របួច ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋ…
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាកដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៤៥នាទីរសៀល បានបង្រ្លាបជនសង្ស័យ០៣នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋនៅចំណុចមុខស្តាតអូឡាំពិក ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ជនសង្ស័យ ០៣នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ហោ វណ្ណ ហៅ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ ។
២-សុខ ខេង ហៅ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ។
៣-មាស សុវណ្ណរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ ។
+ជនសង្ស័យទាំង០៣នាក់ខាងលើ ជាមុខសញ្ញាចាស់ (ធ្លាប់ជាប់ពន្ធនាគារ) និងបានធ្វើសកម្មភាពឆក់ចំនួន ០៨ករណី ៖
– ៧មករា ០៣ ករណី
– ដូនពេញ ០១ ករណី
– ទួលគោក ០២ ករណី
– ចំការមន ០១ ករណី
– ឬស្សីកែវ ០១ ករណី ។
+វត្ថុតាងដកហូតបានរួមមាន ៖
– ទូរស័ព្ទដៃចំនួន ០៤ គ្រឿង
– Ipad ០១ គ្រឿង
– ម៉ូតូ ០២ គ្រឿង (មធ្យោបាយធ្វើសកម្មភាព) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីអនុវត្តតាមនិតិវិធី៕