តើការលាលែងពីតំណែងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាការពិតឬយ៉ាងណា?
ពត៌មាន

តើការលាលែងពីតំណែងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាការពិតឬយ៉ាងណា?

គិតត្រឹមម៉ោង១០ព្រឹក នៅថ្ងៃទី១៩ ខែមិថុនា អ្នកផលិតមាតិកាជាច្រើន បានបង្ហោះសារពីការលាលែងពីតំណែងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្រ្តីថៃ ក្រោយរងសម្ពាធនៅក្នុងប្រទេស។ យ៉ាងណាមិញ ព័ត៌មាននេះ មិនមែនជាការពិតឡើយ ហើយលោកស្រីផែថងថាន នៅតែជានាយករដ្ឋមន្រ្តីថៃដដែល។

មកទល់ពេលនេះ បក្សភឿថៃ ដែលជាបក្សកាន់អំណាច ក៏ដូចជាលោកស្រី ផែថងថាន មិនទាន់ប្រកាសពីការលាលែងពីតំណែងណាមួយទេ។

ក្រោយបែកធ្លាយកិច្ចសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បក្សប្រឆាំង និងប្រជាជនមួយចំនួន បានអំពាវនាវឱ្យកូនស្រីរបស់លោកថាក់ស៊ីនរូបនេះ ចុះចេញពីតំណែងប៉ុណ្ណោះ។

ចំណែកសេចក្តីថ្លែងការណ៍ខាងក្រោម មិនមែនជាសេចក្តីថ្លែងការណ៍របស់បក្សភឿថៃឡើយ តែវាជារបស់បក្ស Palang Pracharath ដែលស្នើឱ្យលោកស្រី ផែថងថាន ចុះចេញពីតំណែងប៉ុណ្ណោះ។ បក្ស Palang Pracharath ត្រូវបានដឹកនាំដោយលោក Prawit Wongsuwon អតីតឧបនាយករដ្ឋមន្រ្តី ក្នុងរដ្ឋាភិបាលលោក ប្រាយុទ្ធ ចន្ទអូចា។

សេចក្តីថ្លែងការណ៍របស់បក្ស Palang Pracharath ត្រូវបានដឹកនាំដោយលោក Prawit Wongsuwon

នៅយប់ថ្ងៃទី១៨ ខែមិថុនា បក្សភឿថៃ បានចេញសេចក្តីថ្លែងការណ៍មួយដែរ ប៉ុន្តែបក្សកាន់អំណាចមួយនេះ បានត្រឹមប្តេជ្ញាពីការការពារអធិបតេយ្យ និងប្រយោជន៍ប្រជាជនថៃប៉ុណ្ណោះ៕

ប្រភព៖ ថ្មីៗ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *