នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាមិនឱ្យបាត់ទឹកដីថៃ សូម្បីតែមួយមីលីម៉ែត្រ
នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅថ្ងៃពុធនេះ បានធានានៅចំពោះមុខសាធារណជនថៃថា រដ្ឋាភិបាលរបស់លោកស្រី នឹងមិនឱ្យបាត់ទឹកដីរបស់ថៃសូម្បីតែមួយមីលីម៉ែត្រ ចូលមកទឹកដីរបស់កម្ពុជានោះទេ។ នាយករដ្ឋមន្រ្តីថៃ ក្នុងពេលជាមួយគ្នានេះ ក៏បានអំពាវនាវឱ្យសាធារណជនថៃមានការអត់ធ្មត់ និងមានការរួបរួមជាតិ ខណៈកិច្ចចរចារផ្លូវការជាបន្តបន្ទាប់ជាមួយកម្ពុជា នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រី ផែថងថាន បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែននឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ គឺគណៈកម្មការព្រំដែនរួម(JBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ។ សូមបញ្ជាក់ថា ការចេញមកធានានៅចំពោះមុខសាធារណជនយ៉ាងដូច្នេះរបស់នាយករដ្ឋមន្រ្តីថៃ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ ជាពិសេសពីក្រុមជាតិនិយមថៃ ដែលបានចោទប្រកាន់លោកស្រី ផែថងថាន ថាមានភាពទន់ភ្លន់ជ្រុល។ បន្ថែមពីនេះ ក៏មានការលើកឡើងថាទំនាក់ទំនងជិតស្និទ្ធរបស់ឪពុកលោកស្រី គឺអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាមួយ សម្តេចតេជោ ហ៊ុន…
សា..ហា..វ ខឹ..ងអតីតប្រពន្ធ មិនព្រមត្រូវរ៉ូវគ្នាវិញ ឆាតមកគ..ម្រា..ស..ម្លា..ប់មួយពូជ ហើយដើរចូលគុ..កដោយខ្លួនឯង…
វិឌីអូគំរាមលើកទី២មកដល់ផ្ទះតែម្ដង ហើយនៅតែគំរាមតាមសម្លាប់មួយពូជដដែល នៅភូមិអូរឫស្សីក្រុងប៉ោយប៉ែតបានកេីតឡេីងម្ដងទៀតមិនទាន់បានប៉ុន្មានថ្ងៃផង ដែលជនបង្កបានធ្វើកិច្ចសន្យានៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី10 ឧសភា 2025 ទេីបតែបាន 21ថ្ងៃ ឥឡូវចាប់ផ្ដើមបង្កបញ្ហា ធ្វើឱ្យមនុស្សដែលរស់នៅក្នុងផ្ទះ មិនហ៊ានចូលរស់នៅក្នុងផ្ទះរបស់ខ្លួន ទៅនៅផ្ទះអ្នកស្គាល់ដេីម្បីរក្សាជីវិត ជនបង្កខាងលើមានឈ្មោះ ញ៉ែម សុខខេង ហៅ វណ្ណ បានលេងលះគ្នាជាមួយ ហុងណាលីន ជនរងគ្រោះ ជាច្រើនឆ្នាំហើយប៉ុន្តែ ជនបង្កនៅតែសុំត្រូវគ្នាវិញលុះខាងស្រីមិនព្រមក៏ ចាប់ផ្តើមរករឿងសម្លាប់ រហូតដល់ពេលនេះ តេីករណី គំរាមសម្លាប់មួយពូជនេះជារឿងធម្មតាឬជារឿងព្រហ្មទណ្ឌសូមអ្នកច្បាប់នៅក្រុងប៉ោយប៉ែតជួយបំភ្លឺផង ឬចាំឲ្យជនបង្កសម្លាប់សិនទេីបចាប់ខ្លួនជនបង្ក? ជុំវិញករណីនេះអង្គភាពយេីងខ្ញុំរង់ចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា <em>ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ</em>
ឧបនាយករដ្ឋមន្ត្រីថៃ៖ សង្គ្រាមព្រំដែន “ជាមធ្យោបាយចុងក្រោយ”
កាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា ឧបនាយករដ្ឋមន្ត្រីថៃ លោក ភូមថាំ វេឆាយ៉ាឆៃ បានថ្លែងថា សង្គ្រាមគួរតែត្រូវបានចាត់ទុកជាមធ្យោបាយចុងក្រោយបំផុត នៅក្នុងជម្លោះព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសកម្ពុជា ដែលជាប្រទេសជិតខាង។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ ដោយដកស្រង់ការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីថៃរូបនេះទៀតថា ថៃប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ សេចក្តីថ្លែងការណ៍របស់លោកបានកើតឡើង ខណៈដែលកម្ពុជាបង្ហាញពីបំណងនាំយកជម្លោះព្រំដែនរវាងប្រទេសទំាងពីរ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ចំណែកឯប្រទេសថៃវិញកំពុងស្វែងរកការចរចា តាមយន្តការគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជា-ថៃ។ លោក ភូមថាំ ដែលមានតួនាទីជារដ្ឋមន្ត្រីការពារជាតិថៃដែរនោះ បានបញ្ជាក់ថា “អ្វីដែលសំខាន់នៅទីនេះគឺថា ការប្រើប្រាស់កម្លាំង ឬសង្គ្រាម នឹងត្រូវបានពិចារណាជាមធ្យោបាយចុងក្រោយតែប៉ុណ្ណោះ ពោលគឺលុះត្រាតែវិធីសាស្រ្តផ្សេងទៀតទាំងអស់បានបរាជ័យ ក្នុងដោះស្រាយវិបត្តិ”។ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ហាស្ថិតនៅដំណាក់កាលចាប់ផ្តើមនៃការចរចា ក្រោមអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ២០០០ និងតាមរយៈយន្តការJBC។ លោកបានបន្ថែមថា កងទ័ពភូមិន្ទថៃ ក្រសួងការពារជាតិ និងក្រសួងការបរទេស…
ស..ពនារីរូបស្រស់វ័យ២៥ឆ្នាំ ដោយការលោតទឹកសម្លា-ប់ខ្លួ-ន នៅស្ពានកោះនរា យប់មិញ ត្រូវបានប្រទះឃេីញអណ្តែតមកក្បែរស្ពានព្រះមនុនីវង្ស
ស.ពនារីរូបស្រស់វ័យ២៥ឆ្នាំ ដែលមានឈ្មោះ ស្រីរ៉ាត់ អ្នកស្រុកព្រះដាក់ ខេត្តសៀមរាប ដែលបញ្ច-ប់ជីវិ-ត ដោយការលោតទឹកសម្លា-ប់ខ្លួ-ន នៅស្ពានកោះនរា យប់មិញ ត្រូវបានប្រទះឃេីញអណ្តែតមកក្បែរស្ពានព្រះមនុនីវង្ស ពេលនេះសាច់ញាតិក្រុមគ្រួសារបានស្រង់ឡេីងមកហេីយ និងយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ច្បារអំពៅ ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥។ ប្រភព៖ សារព័ត៌មាន ហង្សតូច សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសថាប្រទេសថៃបដិសេធនិងមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) …
លោក ភូមថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថា បានអះអាងសាជាថ្មី នៅថ្ងៃពុធ ទី៤ ខែមិថុនានេះ អំពីគោលនយោបាយរបស់ប្រទេសថៃ ដែលមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស។ នេះបើយោងតាមការផ្សាយរបស់កាសែតថៃ The Nation។ សេចក្តីថ្លែងការណ៍របស់ លោក ភូមថាំ កើតមានឡើង ក្រោយពីកម្ពុជា បង្ហាញពីបំណងយកបញ្ហាព្រំដែន ដែលឈានដល់ការប៉ះទង្គិចគ្នា កាលចុងខែឧសភា ឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ខណៈភាគីថៃបង្ហាញពីបំណងជជែកទ្វេភាគី តាមយន្តការដែលមានស្រាប់។ យ៉ាងណាក៏ដោយ ទាំងកម្ពុជា និងថៃ មានគម្រោងជួបគ្នា តាមយន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ដោយផ្អែកលើសេចក្តីថ្លែងការណ៍ចុងក្រោយ របស់រដ្ឋាភិបាលថៃ ស្តីពីការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា, លោក…
អុញនុ៎ះ! រដ្ឋបាលខេត្តកំពត ស្នើក្រសួងចា/ត់វិធានការច្បា/ប់លើអភិបាលរងស្រុកជុំគិរី ក្រោយបែកធ្លាយលួចការប្រពន្ធថ្មី….
រដ្ឋបាលខេត្តកំពត ស្នើក្រសួងចា/ត់វិធានការច្បា/ប់លើអភិបាលរងស្រុកជុំគិរី ក្រោយបែកធ្លាយលួចការប្រពន្ធថ្មី…. សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
រដ្ឋាភិបាលថៃចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងផែនការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជារឿងព្រំដែន
រដ្ឋាភិបាលថៃចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងផែនការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជារឿងព្រំដែនទាំង ៤ ចំណុច រួមមានប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និង តំបន់មុំបី។ រដ្ឋាភិបាលថៃចង់ត្រឹមចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគីដោយប្រើយន្តការ គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មការព្រំដែនទូទៅ (GBC)។ រដ្ឋាភិបាលថៃ ថាកម្ពុជាបានយល់ព្រមលើការស្នើជួបប្រជុំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនានេះ។ ចំពោះព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ថៃនៅបន្តអះអាងថា ពួកគេគ្រាន់តែបានបាញ់ការពារខ្លួន៕
ប្ដីនៅសមរភូមិមុខ ការពារទឹកដី ប្រពន្ធនៅផ្ទះថែទាំកូនឈឺ បានស្លា.ប់នៅឯមន្ទីរពេទ្យទាំងមានផ្ទៃពោះ៧ខែ😭
ប្ដីនៅសមរភូមិមុខ ការពារទឹកដី ប្រពន្ធនៅផ្ទះថែទាំកូនឈឺ បានស្លា.ប់នៅឯមន្ទីរពេទ្យទាំងមានផ្ទៃពោះ៧ខែ😭ទៅទាំងមិនបានជួបមុខប្ដីជាលើកចុងក្រោយ😭 ប្តីគាត់បម្រេីការងារនៅកងពលលេខ9 ភូមិអូជុញ ខេត្តព្រះវិហារ ប្រពន្ធនៅព្រៃវែង ។ ក្រោយប្រពន្ធបាត់បង់ជីវិត យោធាជាស្វាមីបានត្រឹមពោលពាក្យសុំទោសប្រពន្ធដូច្នេះថា ៖ « បងសុំទោសពេលអូនឈឺបងបានត្រឹមតែសួរសុខទុក្ខអូនតាមវីដេអូខលតែពេលនេះអូនបានលាបងនឹងកូនរហូតហើយទាំងបងទៅមិនទាន់ដង្ហើមអូនជាលើកចុងក្រោយព្រោះបងជាប់បំពេញកាតព្វកិច្ចការងារនៅព្រំដែន សូមដួងវិញ្ញាណក្ខន្ធអូនទៅកាន់សុគតិភពកើតជាតិណាៗកុំឲ្យអភ័ព្វដូចជាតិនេះទៀត។ » ៕
ជួយស៊ែរកូនខ្មែរ! ដំណឹងល្អ កម្ពុជា កំពុងរៀបចំឯកសារបញ្ចូលភ្នំដា និង អង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក
កាលពីព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានជូនដំណឹងពីកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និង អង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។ ជាក់ស្ដែង នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី ១ ស្ដីពីការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និង អង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីសមាភាពនៃក្រសួង និង ស្ថាប័នចំនួន ១១ ដែលមានឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការតំណាងក្រសួងពាក់ព័ន្ធ និង ការចូលរួមពីឯកឧត្ដមគណៈអភិបាលនៃអភិបាលខេត្តតាកែវ។ ក្រសួងបានឱ្យដឹងថា…
បាបកម្មមានពិត!! នៅសៀម រន្ទះបាញ់កណ្តាលស្តូប «ក្រុងអយុធ្យា» ដែលគេជឿថាជាសញ្ញា ដាស់តឿន!
បាបកម្មមានពិត!! នៅសៀម រន្ទះបាញ់កណ្តាលស្តូប «ក្រុងអយុធ្យា» ដែលគេជឿថាជាសញ្ញា ដាស់តឿន! សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ