មេទ័ពអាកាសថៃបោះសម្តីថា ចាយពេលតែ៥នាទីប៉ុណ្ណោះអាចហោះមកដល់ព្រំដែនខ្មែរ តែទាហានខ្មែរផ្តាំទៅវិញថា…..
ថៃ ៖ មេបញ្ជាការកងទ័ពអាកាសថៃ បានប្រកាសក្ដែងៗថា កាលពីប៉ុន្មានថ្ងៃមុនថា ថៃនឹងត្រៀមបញ្ជូនយន្តហោះចម្បាំងទៅប្រតិបត្តិការក្នុងរយៈពេល៥នាទី ប្រសិនបើមានការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃ។ ការលើកឡើងបែបនេះ គឺជាការឆ្លើយតបទៅនឹងការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ថាបើគ្មានជម្រើសដោះស្រាយគ្នាទេ កម្ពុជានឹងប្រើប្រាស់កម្លាំងយោធា។ ដែលភាគីថៃចាត់ទុកថា ការប្រកាសបែបនេះ គឺជាចេតនាចង់បង្កសង្រ្គា.មពីខាងកម្ពុជា។


បើយោងតាមគណនីលោក ស៊ន សុភក្រ្ត-Sorn Sopheak បានបង្ហោះសារមុននេះបន្តិចថា មេទ័ពអាកាសថៃ បោះសម្តីថា ត្រឹម៥នាទី យន្តហោះនឹងហោះមកដល់ព្រំដែន! ទាហានខ្មែរផ្តាំទៅវិញថា បើហោះចូលដីខ្មែរ មិនដល់១នាទី នឹងបាញ់ទម្លាក់ តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី៕




សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា
ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ