អ្នកសិល្បៈជាច្រើននាំគ្នាបញ្ចេញមតិទាំងក្ដុកក្ដួល ចំពោះការចាកចេញរបស់លោក ទ្រី ស៊ីថេង ខណៈលោកលែងបាននៅមើលថែដំរី Lucky បន្ត
ពត៌មាន

អ្នកសិល្បៈជាច្រើននាំគ្នាបញ្ចេញមតិទាំងក្ដុកក្ដួល ចំពោះការចាកចេញរបស់លោក ទ្រី ស៊ីថេង ខណៈលោកលែងបាននៅមើលថែដំរី Lucky បន្ត

ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកលេងហ្វេសប៊ុកបានផ្ទុះចាប់អារម្មណ៍ចែករំលែក និង បង្ហាញអារម្មណ៍រំជួលចិត្ត ក្រោយពីទទួលដំណឹងថាលោក ទ្រី ស៊ីថេង ម្ចាស់ដំរី Lucky ដែលបានចិញ្ចឹមមើលថែ Lucky អស់ជាច្រើនឆ្នាំ និង តែងបង្ហាញសកម្មភាពផ្សេងៗជាមួយដំរីជាច្រើនកន្លងមក ពេលនេះលោកបានសម្រេចចិត្តលាឈប់ពីកន្លែងដែលលោកស្រឡាញ់ និង ធ្វើដោយបេះដូងរយៈពេលជាង ៣០ ឆ្នាំមកនេះហើយ។

អ្វីដែលរឹតតែធ្វើឱ្យមហាជនជាច្រើនរំជួលចិត្តកាន់តែខ្លាំងរហូតទប់ទឹកភ្នែកមិនជាប់នោះ គឺនៅថ្ងៃដែលលោក ទ្រី ស៊ីថេង ចាកចេញ គឺឃើញដំរី Lucky បានរត់ផងស្រែកយំផងតាមម៉ូតូរបស់លោកឃាំងនៅពីមុខហាក់បង្ហាញពីអារម្មណ៍មិនចង់ឱ្យម្ចាស់របស់ខ្លួនចាកចោលទៅឡើយ៕ ប្រភព៖ ប្រជាប្រិយ

ចំពោះវីដេអូដែលលោក ទ្រី ស៊ីថេង បានបង្ហោះលើហ្វេសប៊ុកពីការចាកចេញរបស់លោកនោះ កំពុងត្រូវបានមហាជនអ្នកគាំទ្រលើហ្វេសប៊ុកចែករំលែក បង្ហាញក្ដីអាណិតចំពោះ Lucky ហើយក៏បង្ហាញក្ដីស្រឡាញ់ចំពោះលោក ទ្រី ស៊ីថេង ដោយសំណូមពរលោកកុំលាឈប់ និង ចាកចោលពី Lucky ទៀតផង។

ក្នុងនោះដែរ ក៏បានឃើញអ្នកសិល្បៈជាច្រើនរូប បានបង្ហោះចែករំលែកនូវរូបភាពអនុស្សាវរីយ៍រវាងលោក ទ្រី ស៊ីថេង និង ដំរី Lucky ភ្ជាប់ជាមួយអារម្មណ៍រំជួលចិត្តជាច្រើន និង ស្នើសុំឱ្យលោក ត្រឡប់មកមើលថែ Lucky ដូចពីមុនវិញ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *