ព្រឺសម្បុរខ្ញាក! យប់មិញ ប្រទះឃើញស-ពសល់តែស្បែ-កជាប់ឆ្អឹ-ង ក្នុងផ្ទះទុកចោលប្រមាណ ១០ ឆ្នាំ នៅម្ដុំចោមចៅ ២
ពត៌មាន

ព្រឺសម្បុរខ្ញាក! យប់មិញ ប្រទះឃើញស-ពសល់តែស្បែ-កជាប់ឆ្អឹ-ង ក្នុងផ្ទះទុកចោលប្រមាណ ១០ ឆ្នាំ នៅម្ដុំចោមចៅ ២

នៅយប់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥ មានករណីប្រទះឃើញ សាកស-ពសល់តែស្បែកជាប់ឆ្អឹង ស្ថិតនៅក្នុងផ្ទះដែលគេទុកចោលប្រមាណ ១០ ឆ្នាំមួយ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា នៅយប់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥ មានអ្នករើសអេតចាយម្នាក់ បានដើរចូលទៅក្នុងផ្ទះទុកចោលស្ថិតនៅទីតាំងខាងលើ បម្រុងបន្ទោរបង់ ស្រាប់តែប្រទះឃើញសាកសពដែលរលួយសល់តែស្បែកដណ្ដប់ឆ្អឹង ទើបរត់ចេញមកស្រែកឆោឡោ ផ្អើលដល់អ្នកភូមិរត់មកមើលព្រោងព្រាត។

ក្រោយទទួលបានដំណឹងនេះ ទើបមានអ្នកសារព័ត៌មានបានចុះទៅកាន់ទីតាំងខាងលើដើម្បីផ្សព្វផ្សាយជាដំណឹងជូនដល់បងប្អូនដែលបានបាត់សាច់ញាតិ និង រង់ចាំសមត្ថកិច្ចជំនាញស្រាវជ្រាវ និង ធ្វើកុសល្យវិច្ច័យ៕

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *