លោក ហេង វិសាល ហួសចិត្តខ្លាំង គេចោទថាលួចស្បៀង ហើយបង្ហាញឈឺចាប់ចំពោះការចោទប្រកាន់ពីសំណាក់ជនរួមជាតិ….
ពត៌មាន

លោក ហេង វិសាល ហួសចិត្តខ្លាំង គេចោទថាលួចស្បៀង ហើយបង្ហាញឈឺចាប់ចំពោះការចោទប្រកាន់ពីសំណាក់ជនរួមជាតិ….

លោក ហេង វិសារ បានសម្តែងការខកចិត្ត និងអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថា លោកបានលួចស្បៀង ឬទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនពីសកម្មភាពមនុស្សធម៌។ លោកបានបញ្ជាក់ថា លោកបានចូលរួមជួយតាំងពីយូរយារណាស់មកហើយ មុនពេលដែលមានជម្លោះជាមួយថៃទៅទៀត ហើយក៏មិនដែលបង្ហោះរូបភាពដើម្បីយកមុខនោះដែរ។

លោកបានលើកឡើងថា ពេលមានបញ្ហាជម្លោះ លោកបានទុកចោលក្រុមហ៊ុន ហើយចុះមកជួយដោយផ្ទាល់ ជាមួយក្រុមគ្រួសាររបស់លោក។ លោកបានបញ្ជាក់ថា រាល់ការចំណាយលើការធ្វើដំណើរ និងកន្លែងស្នាក់នៅគឺលោកបានចេញលុយផ្ទាល់ខ្លួន មិនបានប្រើប្រាស់លុយមូលនិធិនោះទេ ព្រោះលោកចង់ទុកថវិកាមូលនិធិទាំងនោះសម្រាប់ផ្តល់ជូនដល់អ្នកដែលត្រូវការជំនួយពិតប្រាកដ។

លោក ហេង វិសារ បានបន្ថែមទៀតថា រយៈពេលជិត ១០ថ្ងៃមកនេះ រថយន្តរបស់លោក និងក្រុមការងារសរុប ៩៥គ្រឿង បានចេញដំណើរដើម្បីដឹកជញ្ជូនជំនួយ ហើយលោកក៏បានជួយផ្តល់សម្ភារៈដល់ក្រុមជំនួយ និងមូលនិធិផ្សេងៗទៀតផងដែរ។ លោកបានសួរទៅកាន់សាធារណជនថា តើលោកលួចស្បៀងដើម្បីអ្វី? និងថា តើលោកយកមុខទៅណា បើលោកមិនសូវបង្ហោះរូបភាពផងនោះ។

លោកបានបង្ហាញពីអារម្មណ៍ឈឺចាប់ចំពោះការចោទប្រកាន់ពីសំណាក់ជនរួមជាតិខ្លួនឯង ដោយលោកថា «ពួកថៃជេរមិនសូវឈឺទេ តែគ្នាឯងចោទឈឺខ្លាំង»។ លោកបានបញ្ជាក់ថា អ្វីដែលធ្វើឱ្យលោកហត់ចិត្តជាងគេ គឺពេលឃើញភរិយារបស់លោកយំ។ លោកបានបញ្ចប់ដោយសុំឱ្យពិនិត្យមើលទង្វើរបស់លោក និងក្រុមគ្រួសារជាជាងស្តាប់ពាក្យសម្ដីចោទប្រកាន់នានា។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *