កម្ពុជាបណ្តេញជនជាតិវៀតណាម ២៧នាក់ ក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់គ្មានលិខិតឆ្លងដែន និងកាប់បំផ្លាញព្រៃឈើដោយគ្មានការអនុញ្ញាត
កម្ពុជាបានធ្វើការបណ្តេញជនជាតិវៀតណាម ២៧នាក់ (ស្រី៥នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ២៦នាក់ (ស្រី៤នាក់) ករណីកាប់បំផ្លាញព្រៃឈើដោយគ្មានការអនុញ្ញាត(អនុវត្តទោសចប់) ១នាក់ (ភេទប្រុស) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយជនជាតិវៀតណាមទាំង ២៧នាក់ ខាងលើ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕