ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ១៧ សីហា បានថ្លែលការពារក្រុមហ៊ុនកូការបស់អាម៉េរិក ដែលកំពុងវិនិយោគផលិតនៅប្រទេសកម្ពុជា។ការថ្លែងការពារនេះ គឺធ្វើឡើងក្រោយពីមានចលនាពហិការពីក្រុមអ្នកគាំទ្ររបស់តារារ៉េប វ៉ាន់ដា ក្រោយក្រុមហ៊ុនអាម៉េរិកនេះផ្តាច់កុងត្រាជាមួយវ៉ាន់ដា។សម្រាប់សម្តេច ហ៊ុន សែន ការពហិការលើផលិតផលកូកា អាចនាំប៉ះពាល់សេដ្ឋកិច្ច និង ការទូត។
“ទោះជាកូកាជាផលិតផលអាម៉េរិក តែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផល។ការបង់ពន្ធក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះកម្ពុជា គឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។”នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
បើតាមសម្តេច ហ៊ុន សែន សត្រូវរបស់យើង ចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែតឈប់លក់ប្រេងតែយើងបានម្ជាសការកាត់ផ្តាច់និងឈប់ទិញជាមុន ដើម្បីកុំឲ្យគេគំរាមយើងបានទៀត។ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើបានតែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជា គឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ។
ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តងដែលរឿងនេះ វាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។
សូម្បីតែក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ។ពុកសង្ឃឹមថា វណ្ណដានិង យល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយកូនគប្បីស៊ូទ្រាំ ដើម្បីប្រយោជន៍ជាតិ។វណ្ណដា តំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ៕