នឹកប្រពន្ធពេក ប្តី Love Riya លួចទៅដេកស្រក់ទឹកភ្នែកម្នាក់ឯង រួចរៀបរាប់ ថា ….
ពត៌មាន

នឹកប្រពន្ធពេក ប្តី Love Riya លួចទៅដេកស្រក់ទឹកភ្នែកម្នាក់ឯង រួចរៀបរាប់ ថា ….

អ្នកនាង Love Riya ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដែលបណ្តាលឱ្យស្វាមីរបស់គាត់គឺលោក ហេង គឹមហ៊ាង បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងតាមរយៈបណ្តាញសង្គម។

លោក ហេង គឹមហ៊ាង បានបង្ហោះសារយ៉ាងកក់ក្តៅទៅកាន់ភរិយាដែលកំពុងមានវិបត្តិផ្លូវចិត្តថា៖ «មួយរយៈនេះអូនហត់ខ្លាំងណាស់ហើយ អូនសម្រាកបន្តិចសិនចុះ កូនៗបងមើលថែបានល្អហើយ អូនកុំបារម្ភ»។ គាត់បានបញ្ជាក់ពីក្តីស្រឡាញ់ឥតងាករេរបស់គាត់ថា «ទោះអូនក្លាយទៅជាមនុស្សដែលមានសតិស្មារតីមិនដូចមុនក៏ដោយ តែបងនៅតែស្រលាញ់អូនដូចដើម ហើយបងគ្មានថ្ងៃទៅចោលអូនដាច់ខាត»។

យោងតាមវីដេអូ អ្នកនាង Love Riya កំពុងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ វីដេអូបានបង្ហាញរូបភាពរបស់គាត់នៅក្នុងស្ថានភាពដែលហាក់ដូចជាកំពុងមានវិបត្តិផ្លូវចិត្ត។ មតិមួយចំនួនលើបណ្តាញសង្គមបានលើកឡើងថា អ្នកនាងបានប្រឹងប្រែងធ្វើការខ្លាំងពេក មិនមានពេលសម្រាកគ្រប់គ្រាន់ និងបានប្រើប្រាស់ថ្នាំងងុយគេងជាច្រើនឆ្នាំ ដែលអាចជាមូលហេតុនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។

ក្រោយពីបានឃើញសាររបស់លោក ហេង គឹមហ៊ាង មហាជនជាច្រើនបានចូលទៅបញ្ចេញមតិលើកទឹកចិត្ត និងបង្ហាញការអាណិតអាសូរចំពោះស្ថានភាពរបស់គាត់។ មតិខ្លះបានរិះគន់សង្គមដែលចូលចិត្តជាន់ពន្លិចគ្នាពេលមានបញ្ហា ហើយក៏មានអ្នកបង្ហាញការសោកស្តាយ និងអាណិតដល់អ្នកនាង Love Riya ផងដែរ។ អ្នកខ្លះទៀតបានលើកឡើងថា នេះជាមេរៀនជីវិតមួយសម្រាប់មនុស្សគ្រប់គ្នា។

VIDEO

LEAVE A RESPONSE

Your email address will not be published. Required fields are marked *