រក​ឃេីញ​ហេីយ​ ស/ព​បុរស​ដែល​ធ្លាក់​ពី​ម៉ូតូ​ទឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ ខែកញ្ញា​
ពត៌មាន

រក​ឃេីញ​ហេីយ​ ស/ព​បុរស​ដែល​ធ្លាក់​ពី​ម៉ូតូ​ទឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ ខែកញ្ញា​

រក​ឃេីញ​ហេីយ​ ស/ព​បុរស​ដែល​ធ្លាក់​ពី​ម៉ូតូ​ទឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ ខែកញ្ញា​

ភ្នំពេញ ៖ រក​ឃេីញ​ហេីយ​ សព​បុរស​ដែល​ធ្លាក់​ពី​ម៉ូតូ​ទឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ បាន​អណ្ដែត​ហេីយ​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃេីញ​នៅ​ម្ដុំ​ស្ពាន​ព្រះមុនីវង្ស​(ស្ពាន​ច្បារអំពៅ​)​ ហេីយ​អូស​មក​ដល់​ក្រោយ​វត្ត​ចាក់​អង្រែ​ក្រោម​ដេីម្បី​ស្រង់​ឡេីង​មកលេី​ដេីម្បី​ប្រគល់​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ស្ថិតក្រោយ​វត្ត​ចាក់​អង្រែ​ក្រោម​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

ជន​រង​គ្រោះ​ឈ្មោះ ផល សុ​ផេង អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ បុរី​ប៉េង​ហួត បឹង​ស្នោ ។

សូមរំលឹកថា មានករណីបុរសវ័យ៤០ឆ្នាំម្នាក់ បានបើករថយន្ត១គ្រឿង និងមានសណ្ដោងម៉ូតូទឹកពីខាងក្រោយរថយន្ត បើកមកកំពង់ដរកោះពេជ្រចាស់ ក្នុងគោលបំណងយកម៉ូតូទឹកនោះមកជិះលេងនៅទន្លេបាសាក់ លុះជិះបានបន្តិច មិនដឹងមានមូលហេតុអ្វីនោះទេ ស្រាប់តែបុរសរូបនោះធ្លាក់ពីលើម៉ូតូទឹក ហែលលើកដៃអោយគេជួយបានបន្តិចក៏លិចបាត់អស់ច្រើនម៉ោង ហើយម៉ូតូទឹករសាត់ទៅដល់ស្ពានព្រះមុនីវង្សចាស់ ។ ចំណែកបុរសរងគ្រោះ ត្រូវបានគេសង្ស័យថា អាចហូរទៅដល់ក្រុងតាខ្មៅ ដោយសារទឹកហូរខ្លាំងពេក ។ ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៤រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្បែរស្ពានកោះនរាបរិវេនកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *