ក្តៅៗ!! ទាហានថៃ បាននាំអ្នកវាស់ដីត្រូវកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ…(មានវីដេអូ)
ពត៌មាន

ក្តៅៗ!! ទាហានថៃ បាននាំអ្នកវាស់ដីត្រូវកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ…(មានវីដេអូ)

នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃ បាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ។ បន្ទាប់កម្លាំងមិនប្រដាប់អាវុធរបស់កម្ពុជារារាំង ទាហានថៃក៏បានដកថយ។
នៅព្រឹកនេះ ទាហានថៃមួយក្រុមទៀត ចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។
ក្រោយទាហានថៃ ត្រឡប់ទៅវិញសភាពការណ៍បានប្រែជាស្ងប់ស្ងាត់ តែទោះជាយ៉ាងណាប្រជាពលរដ្ឋជាម្ចាស់ដីត្រៀមខ្លួនជានិច្ចការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់៕
ប្រភព៖ khmerfreshnews

LEAVE A RESPONSE

Your email address will not be published. Required fields are marked *