ដឹងការពិតហើយ! នារីស្រស់ស្អាតដែល និយាយខ្មែរមិនសូវច្បាស់ តាមពិតគាត់មិនមែនទៅថៃ​រយៈពេល២ឆ្នាំនោះទេ ហើយគាត់មានឪពុកជាជនជាតិ…
ពត៌មាន

ដឹងការពិតហើយ! នារីស្រស់ស្អាតដែល និយាយខ្មែរមិនសូវច្បាស់ តាមពិតគាត់មិនមែនទៅថៃ​រយៈពេល២ឆ្នាំនោះទេ ហើយគាត់មានឪពុកជាជនជាតិ…

ប្រិយមិត្តជាច្រើនប្រាកដជាកំពុងតែចាប់អារម្មណ៍ជាមួយនឹងនារីវ័យក្មេងម្នាក់ ដែលលោក សាន្ត ប៊ុនធឿន បានសម្ពាសន៍គាត់នៅពេលដែលបានចាកចេញពីប្រទេសថៃ ដោយសារតែភាពតានតឹងរវាង កម្ពុជា ថៃ គាត់ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥។

ក្រោយពីហេតុការណ៍នេះបានកើតឡើង មានបងប្អូនជាច្រើនចង់ដឹងថា គាត់ពិតជាជនជាតិខ្មែរ ពិតប្រាកដដែរឬទេ?​ ទៅថៃ២ឆ្នាំ​ ហេតុអ្វីនិយាយខ្មែរមិនសូវច្បាស់។ នេះជាចម្លើយខាងក្រោយ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Dara Printing នេះជាការរៀបរាប់ខាងក្រោម៖

អ្នកខ្លះអាចយល់ច្រឡំថាម្នាក់ស្រីរូបនេះ ទើបទៅធ្វើការនៅប្រទេសថៃបាន ២ ឆ្នាំហើយត្រលប់មកវិញ និយាយភាសាខ្មែរមិនសូវច្បាស់។ជាក់ស្តែង គាត់រស់នៅប្រទេសថៃ ជាង ២៣ ឆ្នាំហើយ ដូច្នេះការនិយាយភាសាខ្មែរអាចមិនត្រឹមត្រូវ ១០០% គឺជារឿងធម្មតា។ គាត់បានរស់នៅទីនោះតាំងពីតូច មានឪពុកជាជនជាតិថៃ និង គ្មានឱកាសប្រើភាសាខ្មែរ រៀងរាល់ថ្ងៃដូចយើង។ សូមកុំប្រកាន់គាត់តាមសំឡេងនិយាយ ប៉ុន្តែសូមយល់ពីផ្លូវជីវិតរបស់មនុស្សម្នាក់ម្នាក់ដែលខុសគ្នា។ គាត់ក៏ជាជនជាតិខ្មែរដែលស្រលាញ់ជាតិដូចយើងដែរ។

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *