គ្រោះមហន្តរាយធំណាស់! ក្រុងបាងកកថៃ ជួបព្យុះធំ ដើមឈើជាច្រើនដួលសង្កត់ផ្ទះ និងរថយន្ត…
ពត៌មាន

គ្រោះមហន្តរាយធំណាស់! ក្រុងបាងកកថៃ ជួបព្យុះធំ ដើមឈើជាច្រើនដួលសង្កត់ផ្ទះ និងរថយន្ត…

គ្រោះមហន្តរាយធំណាស់! ក្រុងបាងកកថៃ ជួបព្យុះធំ ដើមឈើជាច្រើនដួលសង្កត់ផ្ទះ និងរថយន្ត…

🚨ទីក្រុងបាងកកនៃប្រទេសថៃបានជួបព្យុះភ្លៀង ដោយឥទ្ធិពលរបសវាបង្កជាខ្យល់កន្ត្រាក់និងខ្យល់កួចបោកបំប៉ើងដំបូងសំណង់នានា និងផ្តួលរំលំដើមឈើបាក់សង្កត់ផ្ទះនិងយានយន្តជាច្រើនគ្រឿង។

ព្យុះបានវាយប្រហារខ័ណ្ឌចតុចក្រ នាវេលាម៉ោង៥:៣០នាទីព្រឹកសុក្រទី៣ខែតុលាឆ្នាំ២០២៥ បណ្តាលឲ្យមានការបំផ្លាញបំផ្លាញ ដោយដើមឈើធំៗបានបាក់សង្កត់ផ្ទះសម្បែងនិងម៉ូតូរថយន្តជាច្រើនគ្រឿ បង្កការកកស្ទះ ប៉ុន្តែមិនមានរបាយការណ៍អំពីមនុស្សរងរបួសទេ។

មិនមែនតែនៅបាងកកទេ ដើមឈើដ៏ធំមួយដើម ក៏បាក់សង្កត់លើរថយន្តជាច្រើនគ្រឿងនៅស្រុក Pak Kret នៃខេត្ត Nonthaburi ផងដែរ ដោយបង្កការបំផ្លិចបំផ្លាញនិងខូចខាត ធ្ងន់ធ្ងរ៕ ប្រភព៖ Khaosod

LEAVE A RESPONSE

Your email address will not be published. Required fields are marked *