លោកតាសក់សភ្នំត្បែង ចេញមុខឆ្លើយតបទៅនឹងការជេរប្រមាថលើរូបលោក និង មាស សុខសោភា យ៉ាងចាស់ដៃ រឿងគេចោទថា «ខ្ញុំជាជនដែលលួចប្រពន្ធគេ»
ពត៌មាន

លោកតាសក់សភ្នំត្បែង ចេញមុខឆ្លើយតបទៅនឹងការជេរប្រមាថលើរូបលោក និង មាស សុខសោភា យ៉ាងចាស់ដៃ រឿងគេចោទថា «ខ្ញុំជាជនដែលលួចប្រពន្ធគេ»

លោកតាសក់សភ្នំត្បែង ចេញមុខឆ្លើយតបទៅនឹងការជេរប្រមាថលើរូបលោក និង មាស សុខសោភា យ៉ាងចាស់ដៃ រឿងគេចោទថា «ខ្ញុំជាជនដែលលួចប្រពន្ធគេ»

កាលពីម្សិលមិញនេះ លោក ពេជ្រ សង្វារវង្ស ហៅ លោកតាសក់សភ្នំត្បែង បានចេញមុខនិយាយដោយបើកចំហ និងខ្លាំងៗដើម្បីឆ្លើយតបទៅនឹងការជេរប្រមាថ និងការចោទប្រកាន់យ៉ាងចាស់ដៃពីសំណាក់មហាជនមួយចំនួនលើរូបលោកផ្ទាល់ និងតារាចម្រៀង មាស សុខសោភា។

លោកតាសក់សភ្នំត្បែង បានបញ្ជាក់ថា លោកបានបំពេញកាតព្វកិច្ចរបស់លោកហើយ ប៉ុន្តែលោកតែងតែត្រូវបានមជ្ឈដ្ឋានខាងក្រៅចោទសួរថា តើលោកប្រឹងធ្វើរឿងទាំងអស់នេះដើម្បីអ្វី? លោកបានលើកឡើងពីពាក្យចោទប្រកាន់ជាច្រើនដែលគ្មានមូលដ្ឋានការពិតដូចជា៖
* «ខ្ញុំជាជនបោកប្រាស់»
* «ខ្ញុំជាជនដែលលួចប្រពន្ធគេ»
* «ខ្ញុំជាជនដែលធ្វើឱ្យគេនិរាសព្រាត់ប្រាស់គ្នា»

លោកបានអះអាងថា អ្នកទាំងនោះមិនបានដឹងរឿងរ៉ាវផ្ទៃក្នុងគ្រួសាររបស់ មាស សុខសោភា កន្លងមកឡើយ។ លោកបានបន្តរិះគន់ទៅកាន់មនុស្សមួយចំនួនដែលលោកហៅថា “មនុស្សទាំងអស់នេះ” ថាបានត្រឹមតែចង់ឱ្យនាងបំពេញតណ្ហាផ្លូវចិត្តរបស់ពួកគេ ហើយមិនបានយល់ចិត្តរបស់នាងដែលកំពុងរងទុក្ខ និងស្ថិតក្នុងសភាពគ្រោះថ្នាក់ប្រឈមដល់អាយុជីវិតឡើយ។

លោកបន្ថែមថា៖ «ពួកគេបានត្រឹមតែដឹងថាពេលដែលនាងធ្វើខុសពីតណ្ហាផ្លូវចិត្តរបស់ពួកគេចង់បាន គឺនាងខុស ហើយក៌ត្រូវបានអ្នកទាំងអស់នោះជាន់ឈ្លីបង្ខូចកេរ្តិ៍ ជេរប្រមាថ ដោយមិនចាត់ទុកថាសង្គមមួយនេះមានច្បាប់នោះឡើយ»។

លោកបានលើកយកមាត្រា ៣១២ នៃច្បាប់ធម្មនុញ្ញមកបញ្ជាក់ថា ទោះបីជាមានច្បាប់សម្រាប់អនុវត្តក៏ដោយ ក៏មនុស្សប្រភេទដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនហាក់ដូចជាគ្មានក្តីខ្លាចរអានឹងច្បាប់សង្គមបន្តិចណាសោះ។ លោកបានចាត់ទុកមនុស្សប្រភេទនេះថា «ពិតជាពិសពុលណាស់ពួកគេព្យាយាមតាមបំផ្លាញកិត្តយសរបស់នាងនិងខ្ញុំគ្មានពិចារណា!»

ជាចុងក្រោយ លោកបានបញ្ជាក់ដោយជំនឿថានៅទីបំផុត «សច្ចធម៌ពិតនិងបង្ហាញទៅកាន់ចម្លើយគ្មានសុជីវធម៌ទាំងអស់នោះវិញជាមិនខាន» ហើយបានថ្លែងអំណរគុណចំពោះការបញ្ចេញសណ្តានពិតរបស់ពួកគេដែលធ្វើឱ្យលោកនិង មាស សុខសោភា បានស្គាល់កាន់តែច្បាស់។

ការចេញមុខរបស់លោកតាសក់សភ្នំត្បែង ធ្វើឡើងចំពេលដែលទំនាក់ទំនងរបស់លោកជាមួយតារាចម្រៀង មាស សុខសោភា នៅតែបន្តជាប្រធានបទដ៏ចម្រូងចម្រាសនៅក្នុងមជ្ឈដ្ឋានមហាជន និងបណ្តាញសង្គម។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *