នារីចិត្តធម៌!! លោកជំទាវ Love Riya ចូលបច្ច័យ ចំនួន ៥០០ ដុល្លារ ទៅដល់ក្រុមគ្រួសារ របស់លោកព្រិន្ទបាលឯក សួន រោន ដែលបានពលី បូជាជីវិត ដើម្បីការពារទឹកដី
យោងតាមការប្រកាសព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Love Riya កាលពីពេលថ្មីៗនេះ បានបង្ហាញពីការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពលោកពូ សួន រោន ដែលមានអាយុ ៤៨ឆ្នាំ និងមានតួនាទីជាព្រិន្ទបាលឯក។ លោកពូបានបូជាជីវិតដើម្បីការពារទឹកដី។
គណនី Love Riya ក៏បានចូលរួមថវិកាចំនួន ៥០០ ដុល្លារ ដល់ក្រុមគ្រួសារសពផងដែរ។ ប្រសិនបើបងប្អូនស្គាល់ក្រុមគ្រួសារសព សូមមេត្តាជួយទំនាក់ទំនងទៅកាន់ផេក Love Riya ឬទូរស័ព្ទមកកាន់លេខក្រុមហ៊ុន ០៧០ ៧៥៣ ៣៣៣ / ០១២ ៧៥៣ ៣៣៣ / ០៨៨ ៣៧៥ ៣៣៣៣។