លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមបួងសួងឱ្យវិញ្ញាណក្ខន្ធយោធិនពលី សួន រោន ទៅសោយសុខនៅសុគតិភព
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១កម្ពុជា ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយនឹងក្រុមគ្រួសារនៃសព យោធិនពលី សួន រោន ដែលបានពលីជីវិតចំពោះជាតិមាតុភូមិ។
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធលោក សួន រោន ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែឧសភា នេះ មានហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជាកើតឡើងនៅនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមក្រសួងការពារជាតិ គឺ កងទ័ពថៃ ជាអ្នករឮបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្ដាលឲ្យយោធិន សួន រោន បាត់បង់ជីវិត។