សា..ហា..វ ខឹ..ងអតីតប្រពន្ធ មិនព្រមត្រូវរ៉ូវគ្នាវិញ ឆាតមកគ..ម្រា..ស..ម្លា..ប់មួយពូជ ហើយដើរចូលគុ..កដោយខ្លួនឯង…
វិឌីអូគំរាមលើកទី២មកដល់ផ្ទះតែម្ដង ហើយនៅតែគំរាមតាមសម្លាប់មួយពូជដដែល នៅភូមិអូរឫស្សីក្រុងប៉ោយប៉ែតបានកេីតឡេីងម្ដងទៀតមិនទាន់បានប៉ុន្មានថ្ងៃផង ដែលជនបង្កបានធ្វើកិច្ចសន្យានៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី10 ឧសភា 2025 ទេីបតែបាន 21ថ្ងៃ ឥឡូវចាប់ផ្ដើមបង្កបញ្ហា ធ្វើឱ្យមនុស្សដែលរស់នៅក្នុងផ្ទះ មិនហ៊ានចូលរស់នៅក្នុងផ្ទះរបស់ខ្លួន ទៅនៅផ្ទះអ្នកស្គាល់ដេីម្បីរក្សាជីវិត
ជនបង្កខាងលើមានឈ្មោះ ញ៉ែម សុខខេង ហៅ វណ្ណ បានលេងលះគ្នាជាមួយ ហុងណាលីន ជនរងគ្រោះ ជាច្រើនឆ្នាំហើយប៉ុន្តែ ជនបង្កនៅតែសុំត្រូវគ្នាវិញលុះខាងស្រីមិនព្រមក៏ ចាប់ផ្តើមរករឿងសម្លាប់ រហូតដល់ពេលនេះ
តេីករណី គំរាមសម្លាប់មួយពូជនេះជារឿងធម្មតាឬជារឿងព្រហ្មទណ្ឌសូមអ្នកច្បាប់នៅក្រុងប៉ោយប៉ែតជួយបំភ្លឺផង ឬចាំឲ្យជនបង្កសម្លាប់សិនទេីបចាប់ខ្លួនជនបង្ក?
ជុំវិញករណីនេះអង្គភាពយេីងខ្ញុំរង់ចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។
សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា
<em>ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ</em>