កម្ពុជា សម្រេចបញ្ជូនវិវាទព្រំដែនតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការអន្តរជាតិ
ពត៌មាន

កម្ពុជា សម្រេចបញ្ជូនវិវាទព្រំដែនតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការអន្តរជាតិ

នៅថ្ងៃទី០២ មិថុនា រដ្ឋាភិបាលកម្ពុជា ថ្លែងថា ករណីទាហានថៃឈ្លានពាន និងលបលួចបាញ់សម្លាប់ទាហានខ្មែរ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺជាការវិវត្តមួយចំនួនដ៏គួរឱ្យបារម្ភ នៃបញ្ហាព្រំដែន។ ដោយមើលឃើញពីបញ្ហានេះ និងដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានបញ្ជូន វិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ។

រដ្ឋាភិបាលកម្ពុជា អះអាងថា តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើគ្មានការដោះស្រាយដោយតុលាការអន្តរជាតិទេ។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *