ទីបំផុត កិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បានប្រព្រឹទ្ធទៅដោយរលូន
កិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានសម្រាកហើយ ប្រព្រឹទ្ធទៅដោយរលូន ប៉ុន្តែកិច្ចប្រជុំនេះនឹងបន្តទៀតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ទោះយ៉ាងនេះក៏ដោយលទ្ធផលមិនត្រូវបានមន្ត្រីប្រាប់ដល់អ្នកសារព័ត៌មាននៅឡើយទេ នៅក្រោយសម្រាកពីកិច្ចប្រជុំ។
ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការកិច្ចការព្រំដែនភាគីកម្ពុជា និងភាគីថៃ ដឹកនាំដោយលោក Prasas Prasasvinitchai ប្រធានគណៈកម្មការថៃ។