ផ្ទុះការសរសើរ! រោងពិធីមង្គលការ ទេព បូព្រឹក្ស និង ជី ដេវីត ផុសរចនាបថប្រាសាទព្រះវិហារយ៉ាងប្រណីត ចំកណ្ដាលរោង
ពត៌មាន

ផ្ទុះការសរសើរ! រោងពិធីមង្គលការ ទេព បូព្រឹក្ស និង ជី ដេវីត ផុសរចនាបថប្រាសាទព្រះវិហារយ៉ាងប្រណីត ចំកណ្ដាលរោង

ពិតណាស់ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនកំពុងចាប់អារម្មណ៍តាមដានកម្មពិធីសិរីមង្គលរបស់តារាចម្រៀងប្រុសស្រី ទេព បូព្រឹក្ស និង លោក ជី ដេវីត ដែលបានរៀបចំឡើងយ៉ាងធំដុំអធិកអធមខ្លាំង ដោយពេលនេះកំពុងដំណើរការពិធីសូត្រមន្តចូលរោងជ័យផងដែរ។

បើក្រឡេកមើលពីការរៀបចំនៃកម្មវិធីប្រពៃណីផ្សេងៗ ជាពិសេសទិដ្ឋភាពរោងការទាំងមូល ឃើញថាមានការរៀបចំរចនាឡើងយ៉ាងប្រណីតបំផុតបែបខ្មែរ ដោយមិនសូវឃើញប្រើផ្កាស្រស់ច្រើន ប៉ុន្តែភាគច្រើនសុទ្ធសឹងតែជាការតម្រៀបជាផ្ទាំងរចនាបថប្រាសាទខ្មែរ និង រូបចម្លាក់ជុំវិញបវិវេណរោងពិធីនីមួយៗ។

ក្នុងនោះដែរ អ្វីដែលមហាជនកំពុងផ្ទុះចាប់អារម្មណ៍ និង សរសើរទៀតពីការរៀបចំរោងពិធីមង្គលដ៏ធំនេះ គឺត្រង់ចំណុចកណ្ដាលនៃរោងពិធី ឃើញមានការរៀបដំឡើងនូវរចនាបថប្រាសាទព្រះវិហារដ៏ប្រណីត ជាច្រកចេញចូលដើរទៅកាន់ឆាកនៃកម្មវិធីផ្សេងៗក្នុងពិធីមង្គល ព្រមទាំងជាកន្លែងសម្រាប់ឱ្យភ្ញៀវកិត្តិយសផ្ដិតរូបភាពជាមួយប្រាសាទដ៏ស្រស់ស្អាតនេះផងដែរ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *