ក្រោយវាយប្រហារទីតាំងនុយក្លេអ៊ែរអុីរ៉ង់ ទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកបានចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់
ពត៌មាន

ក្រោយវាយប្រហារទីតាំងនុយក្លេអ៊ែរអុីរ៉ង់ ទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកបានចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់

ទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកជាពិសេសញូវយ៉ក វ៉ាស៊ីនតោនឌី.ស៊ី និងឡូសអេនជឺឡេស បានចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ដើម្បីទប់ទល់ការសងសឹករបស់អ៊ីរ៉ង់ ចំពេលមានក្តីបារម្ភខ្លាំងអំពីបញ្ហាសន្តិសុខ បន្ទាប់ពីលោក ដូណាល់ ត្រាំ វាយប្រហារទីតាំងនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់។
🚨ប៉ូលិសក្រុងញូវយ៉ក បានបង្ហោះលើបណ្តាញសង្គម X ថា «យើងកំពុងតាមដានស្ថានការណ៍នៅអ៊ីរ៉ង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ជាវិធានការប្រុងប្រយ័ត្ន យើងបានដាក់ពង្រាយកម្លាំងបន្ថែមនៅតាមកន្លែងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង។ យើងនឹងបន្តតាមដានសម្រាប់ផលប៉ះពាល់ដែលអាចកើតមានចំពោះញូវយ៉ក»។
🚨ចំណែក នាយកដ្ឋានប៉ូលិសក្រុងវ៉ាស៊ីនតោន ក៏ចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយនិយាយថា «នាយកដ្ឋានកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់។ យើងកំពុងសហការជាមួយដៃគូអនុវត្តច្បាប់ក្នុងតំបន់ រដ្ឋ និងសហព័ន្ធ ដើម្បីចែករំលែកព័ត៌មាននិងតាមដានការណ៍សម្ងាត់ ដើម្បីជួយការពារពលរដ្ឋ អាជីវករ និងអ្នកទេសចរនៅវ៉ាស៊ីនតោន»។
🚨រីឯនៅ Los Angeles ឯណោះ អភិបាលក្រុងឡូសអេនជឺឡេស លោកស្រី Karen Bass បានបង្ហោះសារលើបណ្តាញសង្គម X ថា ទីក្រុងកំពុងតាមដានយ៉ាងដិតដល់នូវការគំរាមកំហែងណាមួយចំពោះសុវត្ថិភាពសាធារណៈ។ យ៉ាងណា ឥឡូវមិនទាន់មានការគំរាមធ្ងន់ធ្ងរទេ ប៉ុន្តែជាការប្រុងប្រយ័ត្ន ប៉ូលិសនឹងបង្កើនការល្បាតនៅជិតទីតាំងគោរពបូជា ទីប្រមូលផ្តុំសហគមន៍ និងកន្លែងរសើបផ្សេងទៀត៕
ប្រភព៖ Daily Mail

LEAVE A RESPONSE

Your email address will not be published. Required fields are marked *