រដ្ឋមន្ត្រីការពារជាតិថៃ បានផ្តល់បទសម្ភាសន៍ ឱ្យសារព័ត៌មានថា ៖«ខ្ញុំមិនខ្លាចសង្រ្គាមទេ» ប្រសិនបើជម្លោះកើតឡើង អ្នកដែលត្រូវរងទុក្ខ គឺទាហានជួរមុខ និងជនស៊ីវិលនៅតាមព្រំដែន
ពត៌មាន

រដ្ឋមន្ត្រីការពារជាតិថៃ បានផ្តល់បទសម្ភាសន៍ ឱ្យសារព័ត៌មានថា ៖«ខ្ញុំមិនខ្លាចសង្រ្គាមទេ» ប្រសិនបើជម្លោះកើតឡើង អ្នកដែលត្រូវរងទុក្ខ គឺទាហានជួរមុខ និងជនស៊ីវិលនៅតាមព្រំដែន

រដ្ឋមន្ត្រីការពារជាតិថៃលោក Phumtham Wechayachai បានផ្តល់បទសម្ភាសន៍ ឱ្យសារព័ត៌មា នក្នុងស្រុកនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖«ខ្ញុំមិនខ្លាចសង្រ្គាមទេ។ ប្រសិនបើជម្លោះកើតឡើង អ្នកដែលត្រូវរងទុក្ខគេ គឺទាហានជួរមុខ និងជនស៊ីវិលនៅតាមព្រំដែន។ យើងមិនភ័យខ្លាចទេ ប្រសិនបើសង្រ្គាមក្លាយជារឿងជៀសមិនរួច ប៉ុន្តែមិនចាំបាច់ញុះញង់ឱ្យមានជម្លោះនោះទេ។ សង្រ្គាមមិនដែលផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ។ សូមប្រាកដថា ការអះអាងណាមួយដែលធ្វើឡើងគឺផ្អែកលើការពិត»។

លោកក៏បានបញ្ជាក់ដែរថា ថៃនឹងមិនយករឿងនេះឡើងទៅតុលាការយុត្តិធម៌អន្តរជាតិឡើយ ដោយអះអាងថា ថៃមិនបានទទួលស្គាល់យុត្តាធិការរបស់ ICJ តាំងពីឆ្នាំ ១៩៦០ ហើយកម្ពុជាមានសិទ្ធិបន្ត(ប្តឹង)តាមការយល់ឃើញរបស់ខ្លួន។ លោកបន្តថា លោកបានដាក់សំណើទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាឱ្យមានការដកកងទ័ពទៅកាន់ទីតាំងដែលបានព្រមព្រៀងគ្នានៅឆ្នាំ២០២៤។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *