អតីតបេក្ខជននាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat បានឆ្លើយក្នុងបទសម្ភាសន៍ថាជម្លោះព្រំដែន កម្ពុជា-ថៃ វាជារឿងងាយសោះតែ ទាំងកងទ័ព និង រដ្ឋាភិបាលធ្វើឱ្យពិបាក…
អតីតបេក្ខជននាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat បានឆ្លើយក្នុងបទសម្ភាសន៍ថាជម្លោះព្រំដែន កម្ពុជា-ថៃ វាជារឿងងាយសោះតែ ទាំងកងទ័ព និង រដ្ឋាភិបាលធ្វើឱ្យពិបាក។

រដ្ឋាភិបាលថៃ ត្រូវដោះបញ្ហាប្រឈមខាង៖
១- សេដ្ឋកិច្ចមុនគេ
២- ការទូតជជែកទ្វេភាគីឬពហុភាគីក្នុងអាស៊ាន
៣- គ្រប់គ្រងខាងព័ត៌មាន
៤- កុំប្រើកម្លាំងយោធា
ប៉ុន្តែ មើលទៅហាក់ដូចជារដ្ឋាភិបាលមិនមានលទ្ធភាព គ្រប់គ្រងស្ថានការបាន។ លោកបានបន្តថា រឿងបិទបើកព្រំដែនខាងថៃ គឺខាងកងទ័ពជាអ្នកបិទ-បើក រីឯខាងកម្ពុជា គឺរដ្ឋាភិបាលជាអ្នកសម្រេច ដូច្នេះ រឿងនេះ វាហាក់ដូចជាចម្លែកជាងគេតែខាងថៃ(…)
[ស្រង់សម្តីរបស់លោក Pita Limjaroenrat ក្នុងបទសម្ភាសន៍មួយ ជាមួយ thaitv3]
ប្រភព Rithkiry Kang
