អាសូរណាស់!! ឌុបប្រពន្ធមកពីពិនិត្យផ្ទៃពោះ ស្រាប់តែ…..
ពត៌មាន

អាសូរណាស់!! ឌុបប្រពន្ធមកពីពិនិត្យផ្ទៃពោះ ស្រាប់តែ…..

ជិះម៉ូតូឌុបប្រពន្ធ ត្រលប់មកពីពិនិត្យផ្ទៃពោះវិញ ខណៈកំពុងជិះឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យបុរសជាប្តីស្លាប់ចោលប្រពន្ធនិងកូននៅក្នុងផ្ទៃ…
ភ្នំពេញ ៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ជិះគ្នា២នាក់បានបើកបរក្នុងល្បឿនលឿន វ៉ាជែងរថយន្តមិនស្គាល់ម៉ាក១គ្រឿង រួចបានជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ៊្សុយគីលែត១គ្រឿងទៀតដែលកំពុងឆ្លងផ្លូវ ឌុមប្រពន្ធចេញមន្ទីពេទ្យពីពិនិត្យផ្ទៃពោះបណ្ដាលអោយមានអ្នកស្លាប់ប្តី ប្រពន្ធរងរបួសស្រាល ធ្ងន់១នាក់ និងស្រាល១នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទី រសៀលថ្ងៃទី១៨ខែមិថុនា ឆ្នាំ ២០២៥ នៅតាមមហាវិថីចោមចៅ(វ៉េងស្រេង) ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ស្រិន ថន ភេទប្រុស អាយុ៣៣ឆ្នាំ
មុខរបរលក់ដូរ មានទីលំនៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហើយប្រពន្ធគាត់រងរបួសស្រាល អ្នកទាំង២ជិះម៉ូតូម៉ាកស៊ុយហ៊្សុយគីលែត១គ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1FJ-7007 ឌុបគ្នាចេញមកពីពិនិត្យផ្ទៃពោះ ។
ចំណែកភាគីម្ខាងទៀតរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ទី១,ឈ្មោះ គឹម ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រោង ចក្រ ទី២,ឈ្មោះដា រា ភេទប្រុស រអាយុ២០ ឆ្នាំ មុខរបរកម្មករ រោង ចក្រ មានទីលំនៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ អ្នកទាំង២ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LN-0396 ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បើកបរក្នុងទិសដៅពីលិចទៅកើត វ៉ារថយន្តមិនចាំម៉ាក១គ្រឿងក្នុងល្បឿនលឿនពីលិចទៅកើត ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមិនស្គាល់ម៉ាក១គ្រឿង ហើយក៏ជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែតជិះគ្នា២នាក់ប្ដីប្រពន្ធចេញមកពីពិនិត្យផ្ទៃពោះ នៅផ្សារកាណាសុីធី ហើយជិះឆ្លងផ្លូវ ។ ក្នុងទិសដៅពីត្បូងទៅជើង ពេញទំហឹង បណ្ដាលអោយភាគីម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែតស្លាប់ប្ដី ប្រពន្ធរបួសស្រាល និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ របួសធ្ងន់១នាក់ និងស្រាល២នាក់ ។ ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងនិងនាំ យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយពេលក្រោយ ៕

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *