កុំចេះតែបំពាន!! កងទ័ពថៃម្នាក់ រងរបួសដាច់ជើងស្តាំដោយសារផ្ទុះមីន និងរងរបួស៤នាក់ទៀត
ពត៌មាន

កុំចេះតែបំពាន!! កងទ័ពថៃម្នាក់ រងរបួសដាច់ជើងស្តាំដោយសារផ្ទុះមីន និងរងរបួស៤នាក់ទៀត

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៤:៥៥ រសៀល ទាហានឈុតល្បាតនៃកងវរសេនាធំថ្មើរជើងលេខ ១៤ បានជាន់មីននៅតំបន់អូរបន ខាងជើងច្រកអានម៉ា ស្រុកណាមយើន ខេត្តឧត្តរមានជ័យ ដែលជាខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា។ ហេតុការណ៍នេះបណ្តាលឱ្យទាហានថៃចំនួន ៥ នាក់រងរបួស ក្នុងនោះម្នាក់រងរបួសធ្ងន់ធ្ងរដោយបាត់បង់ជើង។

ទាហានដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យណាមយើនដើម្បីទទួលការព្យាបាល។ យោងតាមរបាយការណ៍ មានទាហានម្នាក់រងរបួសធ្ងន់ធ្ងរដោយបាត់បង់កជើងស្តាំ ខណៈទាហានបួននាក់ផ្សេងទៀតរងរបួសស្រាលៗ

កងទ័ពជើងគោកថៃបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកម្ពុជាចំពោះការដាក់មីននៅក្នុងទឹកដីថៃ ដែលចាត់ទុកថាជាទង្វើអមនុស្សធម៌ និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅតាមបណ្តោយព្រំដែន។ ថៃបានអំពាវនាវឱ្យកម្ពុជាទទួលខុសត្រូវចំពោះហេតុការណ៍នេះ។

ភ្លាមៗបន្ទាប់ពីហេតុការណ៍កើតឡើង មេបញ្ជាការយោធភូមិភាគទី២ បានបញ្ជាឱ្យបិទច្រកព្រំដែនថៃ-កម្ពុជាក្នុងតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយហាមឃាត់ការឆ្លងកាត់របស់មនុស្ស និងយានយន្តគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាព។

ទន្ទឹមនឹងនេះ កងទ័ពជើងគោកថៃក៏បានបញ្ជាឱ្យកងកម្លាំងយោធភូមិភាគទី១ និងទី២ រួមទាំងកងកម្លាំងផ្សេងទៀត ត្រៀមខ្លួនអនុវត្តតាមផែនការ “ច័ក្រ្គផុងភូវ៉ាណាត” ប្រសិនបើមានការបញ្ជា។ អាជ្ញាធរថៃបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសុវត្ថិភាពដល់កងទ័ពទាំងអស់ដែលឈរជើងនៅតាមបណ្តោយព្រំដែន។

សូមទស្សនាវីដេអូខាងក្រោមនេះ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *