កងទ័ពកម្ពុជា គ្រប់គ្រងប្រៀបសមរភូមិបានយ៉ាងរឹងមាំ ខណៈដែលទាហានថៃ រងរបួសជាបន្តបន្ទាប់កើនដល់ជាង១០នាក់
ពត៌មាន

កងទ័ពកម្ពុជា គ្រប់គ្រងប្រៀបសមរភូមិបានយ៉ាងរឹងមាំ ខណៈដែលទាហានថៃ រងរបួសជាបន្តបន្ទាប់កើនដល់ជាង១០នាក់

(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីកម្លាំងជួរមុខ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជាកំពុងគ្រប់គ្រងប្រៀបសមរភូមិបានយ៉ាងរឹងមាំ ខណៈដែលទាហានថៃ បានរងរបួសជាបន្តបន្ទាប់ កើនដល់ជាង១០នាក់។

ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

រហូតមកដល់ម៉ោងនេះ មិនទាហានកម្ពុជាណាម្នាក់រងរបួសទេ ខណៈដែលកម្ពុជា ប្រើប្រាស់សព្វាវុធសំខាន់ៗចំនួន បាញ់បង្ក្រាបសត្រូវ ដែលចូលមកឈ្លានពានទឹកដីកម្ពុជា។

មុនឈានដល់ការផ្ទុះអាវុធនេះ ប្រទេសថៃ បានប្រើប្រាស់គ្រប់ល្បិចកល ក្នុងគោលដៅឈ្លានពានទឹកដីកម្ពុជា ក្នុងនោះថៃ ក៏បានបង្កើតសេនារីយ៉ូ ចោទប្រកាន់កម្ពុជាថាដាក់មីនថ្មីបង្កឱ្យទាហានថៃរងរបួសផងដែរ។ បញ្ហានេះ កម្ពុជា បានច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា ថៃជាអ្នកដើរល្បាតខុសតម្រាយផ្លូវ ចូលដែនអធិបតេយ្យកម្ពុជា និងបានប្រាប់ថៃ ឱ្យឈប់ដើរខុសតម្រាយផ្លូវតទៅទៀតផងដែរ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *