បងប្អូនសាសនិកឥស្លាមក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្វាយបង្គុំជើណាហ្សះក្នុងវិហារអាល់អាហ្ស៊ីម ដើម្បីប្រសិទ្ធពរដល់វីរកងទ័ពខ្មែរឥស្លាមដែលបានពលីក្នុងសមរភូមិ (Video inside)
(កណ្ដាល)៖ បន្ទាប់ពីថ្វាយបង្គុំជុំអាត់ (ថ្ងៃសិល) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះរួចភ្លាម លោក ស៊ូ សេន អ៊ីម៉ាំខេត្តកណ្ដាល បានដឹកនាំសនិកឥស្លាមក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ បានថ្វាយបង្គុំជើណាហ្សះ ជូនដល់វីរកងទ័ពខ្មែរឥស្លាមដែលមានពលីក្នុងសមរភូមិជួរមុខ។
ការថ្វាយបង្គុំនេះ បន្ទាប់ពីលោក យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា អំពាវនាវឲ្យថ្នាក់ដឹកនាំតាមវិហារឥស្លាមរៀបចំសឡាតជើណាហ្សះហ្គែប តាមម៉ាស្ជិទរៀងៗខ្លួន ដល់វីរកងទ័ពខ្មែរឥស្លាមយើង ទីន រ៉សេត (ប្រាក់ ពិសិដ្ឋ)។
សូមជម្រាបថា បើតាមការឲ្យដឹងពីអ្នកភូមិដែលដឹងលឺពីក្រុមគ្រួសាររបស់វីរទ័ពខ្មែរឥស្លាមយើង បានឲ្យភ្នាក់ងារ Fresh News ដឹងថា ស្វាមីគាត់ត្រូវបានសត្រូវបាញ់ត្រូវមួយគ្រាប់ តែមិនស្លាប់ទេ ប៉ុន្តែដោយសារសន្ធឹកគ្រាប់ ហោះមកដូចទឹកភ្លៀង គាត់បានគេចពីគ្រាប់កាំភ្លើងដែលសម្រុកបាញ់មកលើគាត់បណ្ដាលជ្រុលជើងធ្លាក់ជ្រោះតែម្តង៕