ប៉ះគ្នាហើយ!! ភូមថាំ វេឆាយ៉ាឆៃឈ្លោះប្រកែកគ្នាជាមួយ«ផាតក្លាង»រឿងបិទនិងបើកព្រំដែនឡើងវិញ
ពត៌មាន

ប៉ះគ្នាហើយ!! ភូមថាំ វេឆាយ៉ាឆៃឈ្លោះប្រកែកគ្នាជាមួយ«ផាតក្លាង»រឿងបិទនិងបើកព្រំដែនឡើងវិញ

ថៃ៖នាយករដ្ឋមន្រ្តីស្តីទីថៃលោក ភូមថាំ វេឆាយ៉ាឆៃ នៅរសៀលថ្ងៃទី ១៥ ខែ សីហានេះបានចាប់ផ្ទុះពាក្យសំដីជាលោក ផាតក្លាង សារជាថ្មីម្តងទៀតជុំវិញរឿងបិទ នឹងបើកព្រំដែន។ លោក ភូមថាំ វេឆាយ៉ាឆៃបានបញ្ជាក់ជាថ្មីអំពីការបិទ និងបើកច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដោយស្នើសុំឱ្យរង់ចាំលទ្ធផលនៃកិច្ចប្រជុំ RBC និង GBC ជាមុនសិន។ ការបញ្ជាក់របស់លោកនេះធ្វើឡើងក្រោយពីលោកផាតក្លាងថារឿងព្រំដែនបើកវិញបានលុះត្រាតែលោកចូលនិវត្តន៍សិន។

បើតាមលោកលោក ភូមថាំ បញ្ហានៃការបើក និងបិទច្រកព្រំដែនកម្ពុជា-ថៃ នឹងរង់ចាំលទ្ធផលនៃកិច្ចប្រជុំ RBC និង GBC ជាមុនសិន ដោយលោកថាប្រទេសថៃកំពុងតែធ្វើតាមសហគមន៍អន្តរជាតិ។លោកបានបញ្ជាក់ថា រដ្ឋាភិបាលមានទិសដៅច្បាស់លាស់រួចហើយ ហើយថាលោកត្រូវរង់ចាំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនក្នុងតំបន់ (RCB) ដែលនឹងប្រព្រឹត្តទៅស្របតាមដំណើរការ។ ឆ្លើយសំណួរនៅពេលសួរអំពីបញ្ហាប្រជាពលរដ្ឋមួយចំនួនដែលទាមទារឲ្យសាងសង់របងព្រំដែន លោក ភូម ថាំ ថានឹងរង់ចាំការចរចាជាមុនសិន។

គួរកត់សម្គាល់ថាជម្លោះពាក្យសំដីរវាងនាយករដ្ឋមន្រ្តីស្តីទី នឹងមេទ័ពភូមិភាគ២នេះមិនមែនជាលើកទី១នោះទេ ដោយកាលពីពេលថ្មីនេះលោក ភូមថាំ ក៏ធ្លាប់ខឹងសម្បារលោកផាតក្លាងដែលប្រកាសរៃអង្កាសប្រាក់ពីពលរដ្ឋទិញដែកលួសព័ន្ធដែនដីរបស់ខ្លួនដោយមិនឆ្លង នឹងស្នើទៅកាន់ថ្នាក់លើដោយធ្វើតាមតែចិត្តឯង។ ទោះបីជាភូមថាំធ្លាប់ប្រាប់លោកផាតក្លាងថាត្រូវតែឆ្លងយោបល់ថ្នាក់លើ ក៏លោកផាតក្លាងនៅតែបន្តសកម្មភាពសម្រេចចិត្តដោយខ្លួនឯងធម្មតា៕ ប្រភព៖ ស៊ីស៊ី ថោមស៍

LEAVE A RESPONSE

Your email address will not be published. Required fields are marked *