ថៃផ្អើល!! ក្រោយប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី
ពត៌មាន

ថៃផ្អើល!! ក្រោយប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី

ថៃផ្អើល ក្រោយប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី
…..

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨កញ្ញានេះ ប្រាប់វេទិកាអំពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់។ នៅក្នុងវេទិកានេះ សម្តេចបានអំពាវនាវសូមកុំឱ្យមានប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។

ក្នុងសន្ទរកថានោះ សម្តេច ឃួន សុដារី ប្រាប់អង្គមហាសន្និបាត កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំងប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្ដងហើយម្ដងទៀតមកលើដែនអធិបតេយ្យកម្ពុជា។

បន្ថែមពីនេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាងម្ភៃនាក់។

ប្រធានរដ្ឋសភាកម្ពុជា បានជំរុញឱ្យថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត ហើយវិលមកការកសាងទំនុកចិត្តគ្នាទៅវិញទៅមកទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *