ថៃប្រកាសអាសន្នក្រោយផ្លូវក្បែរតំបន់បាក់ស្រុតមួយទៀតជ្រាបទឹក
ពត៌មាន

ថៃប្រកាសអាសន្នក្រោយផ្លូវក្បែរតំបន់បាក់ស្រុតមួយទៀតជ្រាបទឹក

ផ្លូវមួយកន្លែងទៀតនៅទីក្រុងបាងកក ប្រទះឃើញមានស្នាមប្រេះហើយជ្រាបទឹកចេញមកខាងលើ នៅចំងាយប្រមាណ២គីឡូម៉ែតពីកន្លែងបាក់ស្រុតផ្លូវដ៏ធំកាលពីមួយថ្ងៃមុន
(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា អាជ្ញាធរនៅទីក្រុងបាងកក នៃប្រទេសថៃ បានប្រទះឃើញមានស្នាមប្រេះ ហើយថែមទាំងជ្រាបទឹកចេញមកខាងលើ នៅចំណុចផ្លូវថ្នល់មួយកន្លែងទៀត ក្រោយទើបមានករណីប្រាក់ស្រុតផ្លូវដ៏ធំមួយយ៉ាងភ្ញាក់ផ្អើល កាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។
ចំណុចនោះស្ថិតនៅលើផ្លូវ Samsen ចម្ងាយប្រមាណ២គីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងករណីបាក់ស្រុតផ្លូវដ៏ធំជម្រៅ៥០ម៉ែត្រ នៅក្បែរមន្ទីរពេទ្យ Vajira។ ក្រោយប្រទះឃើញស្ថានភាពមិនស្រួលបែបនោះ អាជ្ញាធរថៃបានរួសរាន់ផ្អាកការធ្វើចរាចរណ៍នៅចំណុចខាងលើ ដើម្បីត្រួតពិនិត្យឱ្យល្អិតល្អន់ ជាមួយក្តីបារម្ភអំពីហានិភ័យបាក់ស្រុតផ្លូវថ្មីទៀត។
គួរបញ្ជាក់ថា សញ្ញាថ្មីខាងលើនេះ បានបង្កើនក្តីបារម្ភកាន់តែខ្លាំង អំពីស្ថិរភាពនៃហេដ្ឋារចនាសម្ព័ន្ធក្រោមដី នៅបណ្តោយដងផ្លូវ Samsen ក្រោយហេតុការណ៍បាក់ស្រុតផ្លូវយ៉ាងធំសម្បើមមួយ កាលពីថ្ងៃពុធ នៅចំណុចក្បែរមន្ទីរពេទ្យ Vajira និងស្ថានីយប៉ូលិស Samsen៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *