The National Thai បានចេញផ្សាយថ្ងៃនេះ ស្របពេល
ទាហានថៃ ដល់កំណត់ពេលចាប់ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
ភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូជ្រៅ និងនៅច្រកបឹងត្រគួន
ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រមទាំងទី
តាំងជម្លោះជាច្រើនកន្លែងទៀតតាមបន្ទាត់ព្រំដែន ។
ថៃគ្រោងធ្វើរបងព្រំដែន១០គីឡូម៉ែត្រនៅខេត្តស្រះកែវ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយមានថវិកាដំបូងពីព្រះអង្គម្ចាស់ Chulabhorn និងថវិកាសរុប ៨៧លានបាត។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ Nattaphon Narkphanit បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះអង្គម្ចាស់ក្សត្រី Chulabhorn Krom Phra Srisavangavadhana បានបរិច្ចាគថវិកាចំនួន 1 លានបាត ដើម្បីបង្កើតមូលនិធិ Hathai Thip ដែលនឹងបម្រើជាទុនដំបូងសម្រាប់ការសាងសង់ជញ្ជាំង និងរបាំងនៅតាមព្រំដែនកម្ពុជា-ថៃ។ 26/09/2025
សូមទស្សនាវីដេអូខាងក្រោមនេះ