សង្គ្រាមទូតកម្ពុជា-ថៃ ផ្ទុះឡើងជាថ្មី!! ក្រោយថៃចង់លុប MOU 2000
ពត៌មាន

សង្គ្រាមទូតកម្ពុជា-ថៃ ផ្ទុះឡើងជាថ្មី!! ក្រោយថៃចង់លុប MOU 2000

សង្គ្រាមទូតកម្ពុជា-ថៃ ផ្ទុះឡើងជាថ្មី!! ក្រោយថៃចង់លុប MOU 2000

សង្គ្រាមការទូតរវាងកម្ពុជា និងថៃ បានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អានុទិន ឆានវីរ៉ាកូល (Anutin Charnvirakul) បានប្រកាសពីចេតនាចង់សិក្សាអំពីលទ្ធភាពក្នុងការធ្វើប្រជាមតិ ដើម្បីលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ។

អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ នេះ គឺជាកិច្ចព្រមព្រៀងរវាងរដ្ឋ និងរដ្ឋ ដែលឯកភាពគ្នាលើការងារព្រំដែន។ វាត្រូវបានទទួលស្គាល់ដោយតុលាការអន្តរជាតិ និងអង្គការសហប្រជាជាតិ ហើយផ្អែកលើសន្ធិសញ្ញា និងអនុសញ្ញាឆ្នាំ១៩០៤ និង១៩០៧ រវាងបារាំង និងសៀម ដែលកម្ពុជាបានឈ្នះក្តីចំនួនពីរលើក។

ភាគីកម្ពុជាយល់ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃនេះ គឺជាទង្វើមួយដែលមិនគិតមុខក្រោយ (ងងឹតងងុល) និងល្ងង់ខ្លៅ ព្រោះការលុបចោល MOU ឆ្នាំ២០០០ ដោយឯកតោភាគី គឺមិនអាចទៅរួចទេ ប្រសិនបើគ្មានការឯកភាពពីភាគីកម្ពុជា។ ទង្វើនេះអាចមានន័យថាជាការរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា និងជាការប្រកាសសង្គ្រាមផងដែរ។

អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ នៅតែមានសុពលភាព និងអំណាចពេញលេញជាអន្តរជាតិ។ គ្មានភាគីណាមួយអាចលុបចោលបានឡើយ ដរាបណាការងារវាស់វែងព្រំដែនមិនទាន់បញ្ចប់ជាស្ថាពរ។ ប្រសិនបើប្រទេសនីមួយៗចេះតែចង់រើកាយ ឬមិនគោរពកិច្ចព្រមព្រៀងអន្តរជាតិ នោះពិភពលោកទាំងមូលនឹងអាចផ្ទុះសង្គ្រាម និងច្របូកច្របល់យ៉ាងពិតប្រាកដ។ ដូច្នេះ ថៃមិនអាចមានមហិច្ឆតាឈ្លានពាន និងលុបចោល MOU នេះដោយឯកតោភាគីឡើយ។

សូមទស្សនាវីដេអូខាងក្រោមនេះ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *