ដំណឹងបន្ទាន់ !! សៀមមិនទាន់ដោះលែងទាហានខ្មែរទាំង១៨នាក់ទេ ! អាមេរិក-កម្ពុជាពន្ធគយ០% សន្លឹកបៀរចុងក្រោយ!
សន្លឹកបៀរចុងក្រោយរបស់កម្ពុជា !! អាមេរិក-កម្ពុជាពន្ធគយ០% | សៀមមិនទាន់ដោះលែងទាហានខ្មែរទាំង១៨នាក់ទេ !!
==========================
កិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ កម្ពុជា លើកលែងការយកពន្ធលើទំនិញឧស្សាហកម្មនិងកសិកម្ម ពីសហរដ្ឋអាមេរិក
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងកម្ពុជា បានឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងផ្តល់ឱ្យអ្នកនាំចេញរបស់សហរដ្ឋអាមេរិក នូវការចូលមកកាន់ទីផ្សារកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។
តាមសេចក្តីប្រកាសរបស់សេតវិមាន នាថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងផលិតផលម្ហូបអាហារ និងកសិកម្ម ក៏ដូចជាទំនិញឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយឡើយ។
==========================
ថ្ងៃនេះជា ថ្ងៃទី៩០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។




