ទេសរដ្ឋមន្ដ្រី អ៊ី ឈាន ឱ្យកងទ័ពប្រយុទ្ធការពារទឹកដីខ្មែរ បើសត្រូវឈ្លានពាន ដោយប្រើកម្លាំងប្រដាប់អាវុធ
ទេសរដ្ឋមន្ត្រី អ៊ី ឈាន ទទួលបន្ទុកកិច្ចការព្រំដែន ប្រាប់កងទ័ពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ត្រៀមលក្ខណៈប្រយុទ្ធការពារទឹកដីខ្មែរ និងរង់ចាំបទបញ្ជាពីរាជរដ្ឋាភិបាល ក្នុងករណីសត្រូវឈ្លានពាន និងប្រើប្រាស់កម្លាំងប្រដាប់អាវុធរំលោភលើទឹកដីខ្មែរ។
លោក អ៊ី ឈាន ណែនាំដូច្នេះនាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន