បុរសម្នាក់ លោ-តទឹកនៅស្ពានជ្រោយចង្វារប៉ងសម្លា- /ប់ខ្លួន លោតបានសម្រេចហើយ ទំនងខ្លាចស្លា.- ប់ ក៏ហែលចូលខាងវិញ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ ១០ និង ៣០ នាទី ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ មានករណីបុរសម្នាក់មិនដឹងមានវិបត្តិអ្វី បានលោតទឹកប៉ងសម្លាប់ខ្លួនត្រង់ចំណុចស្ពានជ្រោយចង្វារថ្មី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុ បុរសរូបនោះបានធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីកើតទៅលិច ដល់លើស្ពានក៏បានឈប់ រួចតោងបង្កាន់ដៃស្ពានឈរនៅខាងក្រៅស្ពាន រួចបានលោតទឹកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ទើបរាយការណ៍ទៅនគរបាលចរាចរណ៍មកឃាត់ តែរូបគេបានលោតពីលើស្ពានធ្លាក់ក្នុងទឹកទន្លេបាត់ទៅហើយ។
យ៉ាងណាមិញ បន្ទាប់ពីបុរសខាងលើ ដែលគេពុំស្គាល់អត្តសញ្ញាណនេះ បានលោតចុះក្នុងទឹកទន្លេរួចមក រូបគេហាក់ដូចជាភ្ញាក់ខ្លួនខ្លាចស្លាប់ និង ចេះហែលទឹកផងនោះ ក៏បានហែលទឹកចូលមកខាងវិញ ហើយក្រោយមកមានទូកនេសាទមួយគ្រឿងចេញទៅជួយស្រង់ យកចូលខាងភ្លាមៗរួចផុតពីសេចក្ដីស្លាប់៕