សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួម ៣០០លានរៀល ជាមួយមូលនិធិរបស់ CTN ជួយទ្រទ្រង់កងទ័ពការពារទឹកដី
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមថវិកា ៣០០លានរៀលដំណាក់កាលដំបូងជាមួយមូលនិធិទូរទស្សន៍ CTN ដើម្បីជួយទ្រទ្រង់កងទ័ពកំពុងឈរជើងការពារទឹកដី។ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្កើតមូលនិធិ CTN ដើម្បីទ្រទ្រង់កងទ័ពកំពុងឈរជើងការពារព្រំដែន។