ផ្ទុះការសរសើរ! រោងពិធីមង្គលការ ទេព បូព្រឹក្ស និង ជី ដេវីត ផុសរចនាបថប្រាសាទព្រះវិហារយ៉ាងប្រណីត ចំកណ្ដាលរោង
ពិតណាស់ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនកំពុងចាប់អារម្មណ៍តាមដានកម្មពិធីសិរីមង្គលរបស់តារាចម្រៀងប្រុសស្រី ទេព បូព្រឹក្ស និង លោក ជី ដេវីត ដែលបានរៀបចំឡើងយ៉ាងធំដុំអធិកអធមខ្លាំង ដោយពេលនេះកំពុងដំណើរការពិធីសូត្រមន្តចូលរោងជ័យផងដែរ។ បើក្រឡេកមើលពីការរៀបចំនៃកម្មវិធីប្រពៃណីផ្សេងៗ ជាពិសេសទិដ្ឋភាពរោងការទាំងមូល ឃើញថាមានការរៀបចំរចនាឡើងយ៉ាងប្រណីតបំផុតបែបខ្មែរ ដោយមិនសូវឃើញប្រើផ្កាស្រស់ច្រើន ប៉ុន្តែភាគច្រើនសុទ្ធសឹងតែជាការតម្រៀបជាផ្ទាំងរចនាបថប្រាសាទខ្មែរ និង រូបចម្លាក់ជុំវិញបវិវេណរោងពិធីនីមួយៗ។ ក្នុងនោះដែរ អ្វីដែលមហាជនកំពុងផ្ទុះចាប់អារម្មណ៍ និង សរសើរទៀតពីការរៀបចំរោងពិធីមង្គលដ៏ធំនេះ គឺត្រង់ចំណុចកណ្ដាលនៃរោងពិធី ឃើញមានការរៀបដំឡើងនូវរចនាបថប្រាសាទព្រះវិហារដ៏ប្រណីត ជាច្រកចេញចូលដើរទៅកាន់ឆាកនៃកម្មវិធីផ្សេងៗក្នុងពិធីមង្គល ព្រមទាំងជាកន្លែងសម្រាប់ឱ្យភ្ញៀវកិត្តិយសផ្ដិតរូបភាពជាមួយប្រាសាទដ៏ស្រស់ស្អាតនេះផងដែរ៕
ស្ថានភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន
ស្ថានភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។ ទោះយ៉ាងនេះក៏ដោយ មន្ត្រីច្រកព្រំដែននៃប្រទេសទាំងពីរ បានបន្តជជែក និងសម្រួលដល់ការឆ្លងដែនរវាងប្រជាជនប្រទេសទាំងពីរ។ សូមបញ្ជាក់ថា ភាគីថៃបានសម្រេចបិទបើកច្រកព្រំដែនជាឯកតោភាគី ដោយបើកចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច សម្រាប់ច្រកទ្វារអន្តរជាតិ ចំពោះច្រកទ្វេភាគី ត្រូវបានបិទ៕
ថៃកំពុងតែភ័យបន្ទាប់ពីកម្ពុជាប្រកាសមិនជាមួយថៃរឿងព្រំដែន4កន្លែងដែលប្ដឹងទៅ ICJ ទេ…
ថៃកំពុងតែភ័យបន្ទាប់ពីកម្ពុជាប្រកាសមិនជាមួយថៃរឿងព្រំដែន4កន្លែងដែលប្ដឹងទៅ ICJ ទេ… សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
កូនស្រីល្អរត់តាមប្រុស! រត់តាមសង្សារបាត់ដំបងមកភ្នំពេញ ឈ្មោះអាវណ្ណពូកែវ៉ៃប៉ោងមុខហើមភ្នែក….(មានវីដេអូ)
កូនស្រីល្អរត់តាមប្រុស! រត់តាមសង្សារបាត់ដំបងមកភ្នំពេញ ឈ្មោះអាវណ្ណពូកែវ៉ៃប៉ោងមុខហើមភ្នែក….(មានវីដេអូ) សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
កំ-ស-ត់ណាស់!!កូនស្រី ស្លា-ប់ គ្នានកន្លែងធ្វើបុណ្យ…
កំ-ស-ត់ណាស់!!កូនស្រី ស្លា-ប់ គ្នានកន្លែងធ្វើបុណ្យ… សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
លោកស្រីទ្រី ដាណា ក្តុ….កក្តួ……លរំ..ជួល…ចិត្ត ក្រោយឃើញនាយ ឆាង លារហូត នឹងបានចូលបុ.ណ្យចំនួន….
លោកស្រីទ្រី ដាណា ក្តុ….កក្តួ……លរំ..ជួល…ចិត្ត ក្រោយឃើញនាយ ឆាង លារហូត នឹងបានចូលបុ.ណ្យចំនួន…. សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
ក្តៅៗ! ទីបំផុតច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ-កម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយឯកតោភាគី
នេះបើយោងតាមការឱ្យដឹងតាមរយៈលិខិតមួយរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ផ្ញើជូនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយបានបញ្ជាក់ថា ការបិទច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ-កម្ពុជា បណ្ដោះអាសន្ននេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ។ យោងតាមលិខិតរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ចុះថ្ងៃទី៧ ខែមិថុនា, សេចក្ដីសម្រេចជាឯកតោភាគីរបស់ថៃ យ៉ាងដូច្នេះ ធ្វើឡើងដើម្បីរង់ចាំការចរចាពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជា បានបដិសេធមិនព្រមចរចា ៤ ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៥។ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ក៏បានឱ្យដឹងដែរថា ច្រកតំបន់ ច្រករបៀង នៅតាមបណ្ដាខេត្តនានា ជាប់ព្រំដែនថៃ-កម្ពុជា ក៏នឹងត្រូវបិទជាបន្តបន្ទាប់ផងដែរ។
បង្ក្រាបទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ឃាត់ខ្លួនមនុស្ស១២នាក់!
នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង បានជនសង្ស័យសរុបចំនួន…
ជួយគាត់ផង ! អត់លុយធ្វើបុណ្យឱ្យកូន ម្តាយ នាយ ឆាង លើកដៃសំពះ ទំាងទឹកភ្នែកថា “បងប្អូនជួយផង អត់មានលុយ មានកាក់ធ្វើបុណ្យឱ្យគាត់ទេ”
១ឆ្នាំគត់ ដែលឆ្នាំទៅប្អូនឆាង ដេកសង្គ្រោះបន្ទាន់ ត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ TYdA និង ពេទ្យបានចេញបញ្ជាដាច់ខាត ឲ្យបន្ថយការហូប និង ហាត់ប្រាណ ព្រោះជំងឺធាត់គាត់ បានវាយប្រហារ អាចស្ទះសសៃឈាមបេះដូង ដោយសារខ្លាញ់អាក្រក់ ឡើងជាខ្លាំង ។ នេះជាថ្ងៃគម្រប់ខួប ១ឆ្នាំដែលនាយឆាង បានចេញពីពេទ្យ ! ហើយថ្ងៃនេះ ក៏នាយឆាយ បានលាចាកលោកផងដែរ ដោយសារជំងឺស្ទះសសៃឈាមបេះដូង ។ ម្តាយនាយឆាង កំពុងអំពាវនាវ សុំជំនួយ ក្នុងការរៀបចំធ្វើបុណ្យសព ព្រោះគាត់ក្រីក្រ ។ ទោះជីវភាពខ្ញុំខ្វះខាតដែរ ក៏ខ្ញុំសូមចូលរួមបច្ច័យ 5$ ដល់ប្អូនផងដែរ 🙏🌷
ថៃថាការពង្រីកបញ្ហាព្រំដែនទៅតុលាការICJជាភាពស្មុគស្មាញដែលមិនចាំបាច់
រដ្ឋាភិបាលថៃថាខ្លួនមិនទទួលស្គាល់យុត្តាធិការជាកំហិតរបស់(ICJ) ចាប់តាំងពីឆ្នាំ១៩៦០ ខខណៈកម្ពុជាបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក្នុងនោះប្រទេសថៃ និងកម្ពុជាមានយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាទាំងនេះ ដែលជាកិច្ចព្រមព្រៀងតាំងពីដើមមក។ បញ្ហាសំខាន់បំផុតគឺភាគីទាំងសងខាងត្រូវតែផ្តោតតែលើការដោះស្រាយហើយចៀសវាងការពង្រីកវាបន្ថែមទៀត ព្រោះវានឹងបន្ថែមភាពស្មុគស្មាញដែលមិនចាំបាច់។ នេះបើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលថៃស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃចេញផ្សាយនៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ចាប់តាំងពីការប៉ះទង្គិចគ្នានាពេលថ្មីៗនេះដែលបានកើតឡើងនៅតំបន់ចុងបូកកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០២៥ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាក្នុងការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហានោះគឺ គណៈកម្មការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC) ដោយផ្អែកលើទំនាក់ទំនងល្អរវាងថៃ និងកម្ពុជា។ នេះជាលទ្ធផលនៃការពិភាក្សារវាងមេបញ្ជាការកងទ័ពនៃភាគីទាំងពីរកាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៥ ។ ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដំណើរការ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ហើយថៃសង្ឃឹមថាកម្ពុជានឹងបង្ហាញពីឆន្ទៈដែលត្រូវគ្នាក្នុងការចូលរួមក្នុងលក្ខណៈដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក។ ថៃមិនចង់ឃើញភាគីណាមួយរងការខាតបង់នោះទេ…