អ្នកនាងស្រីអូន ជាឈា–មជ័រខ្មែរម្នាក់បានចេញមុខប្រកាសជំហរថា…(មានវីដេអូ)
អ្នកនាងស្រីអូន ជាឈា–មជ័រខ្មែរម្នាក់បានចេញមុខប្រកាសជំហរថា… សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
សម្តេចតេជោ ហ៊ុន សែន គាំទ្របិទច្រកដូងព្រំដែនកម្ពុជា-ថៃ ធ្វើឲ្យទំនិញថៃកកស្ទះរាប់រយឡាន, បើកសិករថៃចង់តវ៉ា សូមទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃ នៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃ ឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។ យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខានការរកសុីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយ វាយបកលើចំណុច តូចៗ៣ប៉ុណ្ណោះ គឺទី១ ឈប់ទិញអុីធើណែត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជា និងទី៣ បិទច្រកដូង ដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា៕
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនដំណឹងដល់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូ បញ្ឈប់ការចាប់គូកីឡាករកីឡាការិនីថៃ មកប្រកួតនៅ កម្ពុជា
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្តីជូនដំណឹង ដោយប្រកាសបញ្ឈប់ការចាប់គូរាល់កីឡាករ-កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងស្វៀននានា ស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខែមិថនា ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសដូច្នេះថា «សូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង ជាថ្មី»។ «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍…
សម្តេចតេជោ ហ៊ុន សែន៖រាជរដ្ឋាភិបាលកម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាបុរសខ្លាំងរបស់កម្ពុជា បានណែនាំ និងផ្តល់យោ បលឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ ហើយកុំខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញឲ្យសោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អ៊ីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៊ីនធើណែតអី បើកម្ពុជាមានអ៊ីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង…
កម្ពុជាសម្រេចកាត់ផ្តាច់ការផ្គត់ផ្គង់ អ៊ីនធឺណិត ពីប្រទេសថៃ
បើយោងទៅតាមផេក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួន ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាគ្រប់គ្រាន់ដោយខ្លួនឯង។ បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់ឬបិទអ្វីផ្សេងទៀតមកកម្ពុជាផងដែរ៕
ក្តៅៗ! បារាំង អាចផ្ដល់ឯកសារដល់ទាំងកម្ពុជា ទាំងថៃ ពាក់ព័ន្ធរឿងព្រំដែនក្នុងករណីចាំបាច់
ភ្នំពេញ៖ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអះអាងថា បារាំងអាចសម្របសម្រួល ក្នុងការផ្ដល់ឯកសារផ្សេងៗ ដល់ទាំងភាគីកម្ពុជា និងទាំងភាគីថៃ ពាក់ព័ន្ធនឹងសំណុំរឿងព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងករណីចាំបាច់។ នេះបើតាមលោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ។ សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងភ្លាម នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយសម្តេចនាយករដ្ឋមន្ត្រី និងប្រតិភូកម្ពុជា វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំង។ បើតាមលោក ហ្សង់ ហ្វ្រង់ស័រ តាន់ ការបញ្ជាក់របស់ប្រធានាធិបតីបែបនេះ គឺនៅក្នុងពេលលោក…
ហួសចិត្ត!! ថៃចាប់ផ្តើមបិទទំព័រផ្លូវការ Facebook កាសែត Bangkok Post ដែលគាំទ្រដោយក្រុមយោធាថៃ មិនអោយអ្នកទស្សនាកម្ពុជាបានឃើញ
BREAKING៖ ទំព័រផ្លូវការ Facebook កាសែតថៃ Bangkok Post ដែលគាំទ្រដោយក្រុមយោធាថៃ បានបិទសម្រាប់អ្នកទស្សនាកម្ពុជា ថៃ៖ ទំព័រផ្លូវការ Facebook របស់បណ្តាញព័ត៌មានយក្សថៃមានឈ្មោះថា Bangkok Post (បាងកកប៉ុស្តិ៍) ដែលមានអ្នកតាមដានប្រមាណ ១.៤លាននាក់បានបិទប្រទេសកម្ពុជាយើងមិនឲ្យមើលការផ្សព្វផ្សាយនាៗរបស់ខ្លួនបន្តតាម Facebook ផ្លូវការរបស់ខ្លួន។ ជាការកត់សម្គាល់ ការបិទទំព័រហ្វេសប៊ុកកាសែតចំណាស់របស់ថៃនេះ គឺធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា និង ថៃ កំពុងមានបញ្ហាព្រំដែនជាមួយគ្នាសារជាថ្មី ក្រោយកងទ័ពថៃលបលួចបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី នាំឱ្យកងទ័ពកម្ពុជាម្នាក់ពលីជីវិត។កម្ពុជាបានសម្រេចយកតំបន់ចំនួន៤ មានតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលកំពុងនាំឱ្យថៃភ័យបារម្ភ ហើយដាក់សម្ពាធមកលើកម្ពុជា ក្នុងនោះក៏មានការផ្សាយបំពុល និង ប្រឌិតព័ត៌មានមិនពិតផងដែរ។ គួរបញ្ជាក់ថាបណ្តាញសារព័ត៌មានថៃមានឈ្មោះថា…
អាងផ្កាយនៅលើស្មា ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដើរឆបោកទិញលក់ដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ
(ភ្នំពេញ)៖ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ក្នុងដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញដោយលោក កូយ សៅ បានបញ្ជាក់ថា លោក ស ថាវី បានទទួលប្រាក់ពីគេចំនួន២០ម៉ឺនដុល្លារ នៅអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងអំពើឆបោកតាមរយៈការទិញ លក់ដីជាង១០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលជននេះអះអាងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួនបានពីការ ប្រមូលទិញពីប្រជាពលរដ្ឋ។ ដីកាដដែលនោះ បានកំហិតថា ក្នុងករណីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ស…
លោកនាយករងវិទ្យាល័យជីភូម្នាក់ បានស្លា..ប់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍….
លោកនាយករងវិទ្យាល័យជីភូម្នាក់ បានស្លា..ប់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍…. សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
ឯកឧត្ដម កែវ រតនៈ ៖ ពេលនេះ ម៉ោងនេះ ថ្ងៃនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ
ឯកឧត្ដម កែវ រតនៈ បានថ្លែងថា ពេលនេះ ម៉ោងនេះ ថ្ងៃនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។ ការថ្លែងរបស់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជានេះធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន។ ឯកឧត្ដម កែវ រតនៈ អះអាងថា «ម៉ោងនេះ ថ្មើនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការមិនយកថាមពលអគ្គិសនីចូលបណ្តាញជាតិនៃប្រទេសទាំងពីរ ដោយសារ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់»។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសសូមកុំដុតព័ត៌មាននេះឱ្យទៅជារឿងផ្សេង សូមកុំឱ្យក្លែងពាក្យសម្ដី សូមកុំឱ្យឌឺដងថា យើងមិនត្រូវការគ្នាទៅវិញទៅមក។ ឯកឧត្ដម កែវ…