ផ្ទុះការវែកញែកលើវីដេអូតារាភាពយន្តជើងចាស់ ច័ន្ទ តារាទី រឿងមិនចូលចិត្តឱ្យគេហៅ «ម៉ែ» តាមពិតសាច់រឿងពេញបែបនេះសោះ…..
នៅព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនៅក្នុងរង្វង់សិល្បៈជាច្រើន បានផ្ទុះការជជែកវែកញែកនូវវីដេអូមួយរបស់តារាភាពយន្តជើងចាស់ អ្នកស្រី ច័ន្ទ តារាទី ដែលលើកឡើង មិនពេញចិត្តនៅពេលគេហៅ ម៉ែ។
ក្នុងវីដេអូខ្លីមិនដល់ ១ នាទី នោះ អ្នកស្រី ច័ន្ទ តារាទី បានរៀបរាប់ថា៖ «… ហើយក៏ចង់និយាយដែរ មនុស្សឥលូវមិនដឹងយ៉ាងម៉េច ឃើញអ្នកណាក៏ អ្នកគ្រូ ម៉ែ អ្នកគ្រូ ម៉ែ បងថាឱ្យទៀត! អ្នកខ្លះចាស់សឹងចំណាស់ប្តីយើង ទាល់ពេលឃើញយើង ម៉ែ ខ្ញុំថា នែក ហៅម៉ែហ្នឹង អាម៉េចខ្ញុំធ្លាប់យកឪខ្លួនឯងនុងពីកាល ព្រោះអត់ចូលចិត្ត និយាយឱ្យត្រង់ ភាគច្រើនអ្នកនៅក្នុងសិល្បៈ ប្រហែលជាដឹងហើយ…»។
ជាការពិតទៅ វីដេអូខាងលើនេះ ត្រូវបានកាត់ចេញពីកម្មវិធី Black-White TV SHOW ដែលបានបង្ហោះជាផ្លូវការនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ ដែលមានអ្នកនាង ពេជ្រ សេរីរ័ត្ន ជាអ្នករៀបចំកម្មវិធី និង ជាពិធីការិនីក្នុងកម្មវិធីនោះ។
ក្នុងនោះ វីដេអូបន្តក៏បានបញ្ជាក់ច្បាស់ៗដែរ ពីមូលហេតុ ដែលអ្នកស្រី ច័ន្ទ តារាទី មិនសូវពេញចិត្តឱ្យគេហៅ ម៉ែៗនោះ ក៏ព្រោះតែស្តាប់ទៅដូចទៅជារឿងផ្សេង ដូចជាហៅម៉ែយ៉ែមៗ ជាដើម៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូពេញ៖