មេបញ្ជាការខ្មែរ-ថៃក្នុងតំបន់ផ្ទុះអាវុធ (មុំបី) បានចួបចរចាគ្នាហេីយ។ នេះបេីតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជេីងគោកកម្ពុជាប្រាប់សារព័ត៌មានឌីជីថលថ្មីៗ។
មន្ត្រីជាន់ខ្ពស់នៃកងទ័ពកម្ពុជាដដែលអះអាង ពិតជាមានការផ្ទុះអាវុធមួយប្រាវមែននាព្រលឹមថ្ងៃទី២៨ ឧសភានេះ។
លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា៖«ភាគីថៃបានផ្ទុះអាវុធមុន ហេីយក៏រត់។ យេីងកំពុងល្បាត។ យេីងការពារមាតុភូមិយេីង។»។
សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា
ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ