បេីទោះបីកម្ពុជាឯកភាពធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​ JBC កម្ពុជា-ថៃ,​ ការសម្រេចបញ្ជូនបញ្ហាជម្លោះព្រំដែនទៅតុលាការ​ ICJ នៅតែដដែល
ពត៌មាន

បេីទោះបីកម្ពុជាឯកភាពធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​ JBC កម្ពុជា-ថៃ,​ ការសម្រេចបញ្ជូនបញ្ហាជម្លោះព្រំដែនទៅតុលាការ​ ICJ នៅតែដដែល

ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ,​ រាជរដ្ឋាភិបាល​កម្ពុជា​ នៅថ្ងៃទី​៤​ ខែមិថុនា​ បានគូសបញ្ជាក់ថា​ កម្ពុជា​ នឹងធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ (JBC) កម្ពុជា-ថៃ​ នៅថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ​២០២៥​ ខាងមុខ។

ជាការឯកភាព​ ធ្វេីឡេីងស្របតាមការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា​ ចំពោះដំណោះស្រាយប្រកបដោយសន្តិវិធី​ ដែលមានជាតឹកតាង​ នៅក្នុងប្រវត្តិសាស្រ្តមក។

យ៉ាងណា​ ដោយសារតែកម្ពុជា​ បានសម្រេចលេីកយកបញ្ហាជម្លោះព្រំដែន​ជាមួយថៃ​ ដែលរួមមាន​ បញ្ហានៅតំបន់មុំបី​,​ ប្រាសាទតាមាន់តូច,​ ប្រាសាទតាមាន់ធំ​និងប្រាសាទតាក្របី​ ទៅតុលាការ​ ICJ ហេីយ,​ បញ្ហានៃតំបន់ទាំង​បួននេះ​ នឹងមិនត្រូវដាក់ចូលក្នុងរបៀបវារ:នៃកិច្ចប្រជុំ​ JBC នាពេលខាងមុខនោះទេ។

រាជរដ្ឋាភិបាល​កម្ពុជា​ គូសបញ្ជាក់​នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលថា​ កម្ពុជាសង្ឃឹមថា​ ថៃនឹងសហការនៅក្នុងការរួមគ្នាលេីកយកករណីនេះ​ ទៅតុលាការ​ ICJ នៅក្នុងស្មារតីនៃភាពស្មេីគ្នា​,​ ការកសាងទំនុកចិត្ត,​ មិត្តភាព​យូរអង្វែង​ និងអ្នកជិតខាងល្អ។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *